VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ូឡូង
15/03/2013 11:35
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣នៅទ្វីបអឺរ៉ូប នារ​សៀលថ្ងៃទី ១៤ មិនា ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានទៅកាន់រដ្ឋធានី​ Warszawa ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅប៉ូឡូញ តាមសេចក្ដីអញ្ជើញរបស់លោកស្រី Ewa Kopacz ប្រធាន​រដ្ឋសភា​ប៉ូឡូង បន្ទាប់ពី ពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hungបានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភា ប៉ូឡូញលោកស្រី Ewa Kopacz ។
ប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ូឡូង
​​​​​​​​​​​​​​​​​                       ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅប៉ូឡូញ(រូបថត​Internet) (VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣នៅទ្វីបអឺរ៉ូប នារ​សៀលថ្ងៃទី ១៤  មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទៅកាន់រដ្ឋធានី​ Warszawa  ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅប៉ូឡូញតាមសេចក្ដីអញ្ជើញរបស់លោកស្រី Ewa Kopacz ប្រធាន​រដ្ឋសភា​ប៉ូឡូង។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung បាន មានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ូឡូញលោកស្រី Ewa Kopacz ។ ប្រធានរដ្ឋសភា  Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷ ដំណើរទស្សន​កិច្ចលើក​នេះ របស់គណះប្រតិភូ រដ្ឋសភាវៀតណាមគឺសំដៅ ​បង្កើនទំនាក់​ទំនជាប្រពៃណី មិត្តភាព កិច្ចសហប្រតិបត្តិការ  លើច្រើនវិស័យរវាង​ប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្នើភាគី​ ទាំងពីរ​ជំរុញខ្លាំងជាងទៀត សកម្មភាពផ្លាស់ប្តូរបទពិសោធន៍ និងបណ្ដុះ​បណ្ដាលជំនាញ  លើគ្រប់វិស័យ ក៏ដូចជា បង្កើតទំនាក់ទំនងផ្ទាល់រវាងបណ្ដាអង្គភាពអាជីវកម្ម និងតំបន់ នានានៃប្រទេសទាំងពីរ។  ស្ដីពីទំនាក់ទំនងរវាង​រដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា  Nguyen Sinh Hung បានសម្ដែង​គោលបំណងថា÷ រដ្ឋសភានៃប្រទេសទាំងពីរ បង្កើន កិច្ចសហប្រតិបត្តិការ​ ផ្លាស់ប្តូរគណះប្រតិភូគ្រាប់ជាន់ថ្នាក់ នៃស្ថាប័នឯកទេសនានា នៃ រដ្ឋសភា។      លោកស្រី Ewa Kopacz ប្រធានរដ្ឋសភាប៉ូឡូញបានឯកភាព​ជាមួយ​បណ្ដាការផ្តួចផ្តើម គំនិត របស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ស្ដីពីការបន្តជំរុញបណ្ដា កម្មវិធី គំរោងការណ៍​សហប្រតិបត្តិការ​រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។        មុនពេលចាក់ចេញពីរដ្ឋធានី Berlin ទៅបំពេញទស្សនកិច្ចនៅប៉ូគូញប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួប​សន្ទនាជាមួយប្រធាន ​ក្រុមប្រឹក្សារអាលឺម៉ង់  Vin Phrit Ksetsman ផងដែរ៕

More