ប្រធានរដ្ឋសភាវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Nam Dinh
16/07/2013 11:40
(VOVworld) – នាព្រឹកថ្ងៃទី ១៦ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទៅដំណើរទស្សនកិច្ចការងារនៅស្រុក Hai Hau ខេត្ត Nam Dinh សំដៅត្រួតពិនិត្យលទ្ធផលរយៈពេល ៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តសន្និបាត មជ្ឈឹមលើកទី ៧ (នីតិកាលទី ១០) អំពីកសិកម្មកសិករនិងជនបទ។

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទៅដំណើរទស្សនកិច្ចការងារនៅស្រុក Hai Hau ខេត្ត Nam Dinh (Image: radiovn.com) (VOVworld) – នាព្រឹកថ្ងៃទី ១៦ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទៅដំណើរទស្សនកិច្ចការងារនៅស្រុក Hai Hau ខេត្ត Nam Dinh សំដៅត្រួតពិនិត្យលទ្ធ ផលរយៈពេល ៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត សន្និបាតមជ្ឈឹមលើកទី ៧ (នីតិកាលទី ១០) អំពីកសិកម្មកសិករនិងជនបទ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានវាយរតំលៃខ្ពស់ ចំពោះការអនុវត្ត សេចក្តីសម្រេចចិត្តពោលខាងលើរបស់ស្រុក Hai Hau។ លោក Nguyen Sinh Hung បានចាត់ទុកថា៖ ការកសាងជនបទថ្មីត្រូវឈរលើកសិករក្រៅពីនោះត្រូវយកចិត្ត ទុកដាក់ដល់ការរៀបចំផែនការជនបទផ្នែកទៅលើមូលដ្ឋានលក្ខណៈក្នុងតំបន់សមស្រប នឹងតម្រូវការសង្គមនិងតាមទិសអភិវឌ្ឍន៍ចីរភាព។ ប្រធានរដ្ឋសភាបានអះអាងជាថ្មីម្តង ទៀតថា៖ គោលដៅជួរមុខក្នុងការកសាង ជនបទថ្មីគឺដើម្បីផលប្រយោជន៍របស់ប្រជាជន។ ដើម្បីអនុវត្តការកសាងជនបទថ្មី ប្រកបដោយជោគជ័យក្រសួងផ្នែកតំបន់និងប្រជាជនទាំង ឡាយត្រូវខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់ខ្លួន៕
Related
More





