ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ
07/01/2013 11:40
(VOVworld) – នារសៀលថ្ងៃទី ៧ មករា នៅទីក្រុង ហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ដែលកំពុងមានដំណើរទស្សនកិច្ចនៅ វៀតណាម។

(VOVworld) – នារសៀលថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ដែលកំពុងមានដំណើរទស្សនកិច្ចនៅ វៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung វាយតំលៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃឆ្នាំសាមគ្គីមិត្តភាព វៀតណាម-ឡាវ ២០១២ និងសង្កត់ធ្ងន់ទៅលើ ជោគជ័យរួមរបស់រដ្ឋសភានៃប្រទេស ទាំង ២ ក្នុងការរៀបចំសន្និសីទទំនាក់ទំនង រវាងរដ្ឋសភាវៀតណាម-ឡាវ នាខែមេសា នៅខេត្ត Son La ភាគខាងជើង វៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung មាន គោលបំណងថា៖ នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំង ២ នឹងបង្កើនអនុវត្តការ ព្រមព្រៀង សហប្រតិបត្តិការថែមទៀត និងសហកាយ៉ាងជិតស្និត លើបណ្ដាវេទិការ ក្នុងតំបន់ និងអន្តរជាតិ។ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានទទួល ស្គាល់ ការខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំទ្វេភាគីវៀតណាម-ឡាវ ឲ្យខ្លាំងក្លា ថែម ទៀត៕ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (Image: Internet)
Related





