VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីជួបមុខ ជាមួយបណ្ដាវិនិយោគិននៅខេត្ត Nghe An
05/03/2015 08:27
(VOVworld) - នារសៀលថ្ងៃទី៤ មិនា នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាល វៀតណាម បានប្រព្រឹត្ត ទៅពិធីជួបមុខជាមួយបណ្ដាវិនិយោគិននៅខេត្ត សំដៅ ដោះស្រាយរាល់ការលំបាករបស់អង្គភាពអាជីវកម្ម។
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីជួបមុខ ជាមួយបណ្ដាវិនិយោគិននៅខេត្ត Nghe An
(VOVworld) - នារសៀលថ្ងៃទី៤ មិនា នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅពិធីជួបមុខជាមួយបណ្ដាវិនិយោគិននៅខេត្ត សំដៅ ដោះស្រាយរាល់ការលំបាករបស់អង្គភាពអាជីវកម្ម។ថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋ សភាវៀតណាមលោក Nguyen Sinh Hung បានស្វាគមន៍ បណ្ដាអង្គភាពអាជីវកម្ម វិនិយោគិននានា ដែលបានយកចិត្តទុកដាក់ បណ្ដាក់ទុន អភិវឌ្ឍន៍ផលិតកម្មអាជី វកម្មប្រកបដោយប្រសិទ្ធភាពនៅខេត្ត Nghe An។លោកបាន សំណូមពរខេត្ត Nghe An បន្តទាក់ទាញការវិនិយោគ និងប្រមូលផ្ដុំកសាង បើក ទូលាយប្រព័ន្ធកំពង់ផែ ផ្លូវជាតិខាងកើត-ខាងលិចដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់ការដោះដូរ ពាណិជ្ជកម្ម។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត Nghe An ជូនវិនិយោគិននានាដែលមានការរួមវិភាគទានដ៏ធំធេងក្នុងឆ្នាំ២០១៤(រូបថត៖កាសែត Nghe An) ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Nghe An បានប្រគល់លិខិត វិនិយោគឲ្យគំរោងការណ៍ចំនួន៨ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបតិ្តការវិនិយោគចំនួន៤ ចូលក្នុងតំបន់ ដោយមានទុនចុះបញ្ជីចំនួន១៨,៦ ពាន់លានដុង និង៨៧,៥លានដុល្លាអាមេរិក៕