VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB)
23/03/2017 12:00
(VOV)_នារសៀលថ្ងៃទី ២៣ មិនា នៅជំនួបជាមួយ អគ្គនាយិការ នៃ​ធនាគារ​ពិភពលោក (WB) លោកស្រី Kristalina Georgieva ប្រធានរដ្ឋសភា​វៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា គំរោង ការចំនួនជិត ១៧០ ឧបត្ថម្ភដោយធនាគារពិភព លោកនៅវៀតណាមនោះត្រូវបានអនុវត្តដ៏ល្អ​។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB)
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina Georgieva (រូបថត៖VOV) (VOV)_នារសៀលថ្ងៃទី ២៣ មិនា នៅជំនួបជាមួយ  អគ្គនាយិការ នៃ​ធនាគារ​ ពិភពលោក (WB) លោកស្រី Kristalina  Georgieva ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី  Nguyen Thi Kim Ngan បានឲ្យដឹងថា គំរោងការចំនួនជិត ១៧០ ឧបត្ថម្ភដោយ ធនាគារពិភពលោកនៅវៀតណាមនោះត្រូវបានអនុវត្តដ៏ល្អ​។ ប្រធាន​រដ្ឋសភាក៏បាន ឲ្យដឹងដែរថា៖ ឯកសារអំពីក្របខ័ណ្ឌដៃគូជាតិ វៀតណាម និង WB ដំណាក់កាល ២០១៧ - ២០២២ ដែល WB កំពុងកសាងគឺ សមស្របនឹងបណ្ដាអាទិភាពអភិវឌ្ឍន៍ របស់វៀតណាម ។ ដូច្នេះ ប្រធានរដ្ឋសភាស្នើឲ្យ ធនាគារពិភពលោក​សហការយ៉ាង ជិត​ស្និទ​ជាមួយ​ស្ថាប័ន​នៃរដ្ឋាភិបាលវៀតណាម ដើម្បីឯកភាព និងសម្រេចឯកសារ សំខាន់ៗនេះ​ឲ្យបាន​ឆាប់ ។ រីឯខ្លួនវិញ លោកស្រី Kristalina  Georgieva បានឲ្យដឹងថា នាពេលខាងមុខ ធនាគារពិភពលោក​នឹងបន្តជួយជ្រោមជ្រែងវៀតណាម ជាពិសេស​លើវិស័យ​ នីតិបញ្ញត្តិ ហើយបន្តសហការជាមួយរដ្ឋាភិបាលវៀតណាម​អំពី​កំណែទម្រង់​អង្គភាព ​អាជីវកម្មរដ្ឋ កំណែទម្រង់ហិរញ្ញវត្ថុ និងការសាកល្បង​អំពី​បម្រែ​បម្រួលអាកាសធាតុ ផងដែរ៕