ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី
27/06/2013 10:23
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Bambang Yudhoyono នារសៀលថ្ងៃទី ២៧ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សន កិច្ចថ្នាក់រដ្ឋនៅឥណ្ឌូនេស៊ី ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ២៧ និងទី ២៨ មិថុនា ។

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Bambang Yudhoyono នារសៀលថ្ងៃទី ២៧ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌូនេស៊ី ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ២៧ និងទី ២៨ មិថុនា ។ ប្រធានរដ្ឋវៀតណាមបានមកដល់ទីក្រុងJakatar (ឥណ្ឌូនេស៊ី) បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង ប្រធា នាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានដំណើការចរចារ។ ថ្នាក់ដឹក នៃប្រទេសទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមក អំពីសភាពការណ៍ នយោបាយ សេដ្ឋកិច្ច កិច្ចការបរទេសរបស់ប្រទេសនិមួយៗ។ ថ្នាក់ដឹកនាំទាំងពីរូប បាន មូល មតិ ជាឯកឆ័ន្ទថា÷ ទំនាក៉ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើ គ្រប់វិ ស័យ រវាងប្រទេសទាំងពីរ ត្រូវបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ ក្នុងរយះ ពេលជិត៦០ ឆ្នាំកន្លងទៅ និងទទួលបានសមិទ្ធិសំខាន់ជាច្រើន លើគ្រប់វិស័យ។ ដោយឈរលើគ្រិះដ្ឋាននោះ ថ្នាក់ដឹកនាំnSប្រទេសទាំងពីរ បានប្រកាសជាសាធារ ណះលើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ទៅជាដៃគូយុទ្ធសាស្ត្រ ដើម្បី នាំទំនាក់ ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រ ជា ជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ ក្នុងតំបន់និងអន្តរជាតិ។ ស្ដីពីនយោបាយ÷ថ្នាក់ដឹកនាំទាំងពីររូបនបានឯកភាពថា÷ បន្តបង្កើនទំនាក់ ទំនងប្រពៃណី និងទំនុកទុកចិត្តដោយឈរលើ គ្រិះដ្ឋានផ្លាស់ប្តូរគណះប្រតិភូ និង ជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់។ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ÷ថ្នាក់ដឹកនាំទាំង ពីរូប បានឯកភាពខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្ម ទ្វាភាគីជាង ៥ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០១៥ និងទទួលបាន ១០ ពាន់លានដុល្លារ អាមេរិក នាឆ្នាំ២០១៨។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានឯកភាពជំរុញខ្លាំងកិច្ច សហ ប្រតិបត្តិការស្ដីពី សន្តិសុខស្បៀងអាហារ ប្រេងឧស្ម័ន លក់ដូរធ្យុងថ្ម…។ល។ អំពី បញ្ហាអន្តរជាតិនិងដំបន់លោកប្រធានTruong Tan Sang និងប្រធានាធិបតី Susilo Bambang Yudhoyono អះអាងថា៖ប្រទេសទាំង២បង្កើនការពិគ្រោះ យោបល់ និងការគួបផ្សំនៅវរទិការនានាជាពិសេសនៅក្នុងអាស៊ាននិងអង្គការសហប្រជា ជាតិ។ ភាគីទាំង២បានឯកភាពសហការជាមួយបណញ្តាប្រទេសអាស៊ានខិតខំប្រឹង ប្រែ គោលដៅកសាងសហកមន៍អាស៊ាននាឆ្នាំ២០១៥។អំពីបញ្ហាសមុទ្រខាងកើតថ្នាក់ដឹក នៃទាំង២រូបបានអះអាងនូវសារសំខាន់នៃសន្តិភាពសុវត្ថិភាពស្ថិរភាពសន្តិសុខនិង សេរីភាពខាង នាវាចរណ៍នៅសមុទ្រខាងកើតគោរពច្បាប់ អ្តរជាតិដែលក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តយ៉ាពេញលេញនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត(DOC) និងឆាប់សំរេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។ បញ្ចប់ការចរចារ លោកប្រធានTruong Tan Sang និងប្រធានាធិបតីSusilo Bambang Yudhoyonoបានធ្វើជាកសិនសាក្សីពិធីចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ មួយចំនួន។បន្ទាប់នោះថ្នាក់ដឹកនៃទាំង២រូបបានមានសន្និសីទកាសែតរួម៕
Related






