ប្រធានរដ្ឋវៀតណាម៖ទីក្រុងហាយហ្វុងប្រមូលផ្ដុំលើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ
22/07/2014 11:03
(VOVworld) - លោក Truong Tan Sang បានស្នើរឲ្យទីក្រុង ហាយហ្វុង ត្រូវបន្តយកចិត្តទុកដាក់ដល់ការជំរុញសេដ្ឋ កិច្ចសមុទ្រ បង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាតំបន់ ដូចជាស្រុកកោះ Bach Long Vy អនុវត្តល្អនូវតួនាទីជា សេវាកម្មភ័ស្តុភារបរនេសាទ និងមជ្ឈមណ្ឌលជួយ សង្គ្រោះ។

(VOVworld) - ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាយហ្វុងភាគខាងជើងវៀត ណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា ហាយហ្វុងត្រូវ រៀបចំល្អនូវប្រព័ន្ធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីលើកកំពស់គុណភាពនៃប្រភព ធនធានមនុស្ស ទទួលបានគោលដៅក្នុងការធ្វើសមាហរណ្ឌកម្ម។លោក Truong Tan Sang បានស្នើរឲ្យទីក្រុងហាយហ្វុង ត្រូវបន្តយកចិត្តទុកដាក់ដល់ការជំរុញសេដ្ឋកិច្ច សមុទ្រ បង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាតំបន់ដូចជាស្រុកកោះ Bach Long Vy អនុវត្តល្អនូវតួនាទីជាសេវាកម្មភ័ស្តុភារបរនេសាទ និងមជ្ឈមណ្ឌលជួយសង្គ្រោះ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅសាកសួរសុខទុក្ខ ប្រជាជននៅស្រុកកោះ Bach Long Vy (រូបថត៖TTXVN) មុននោះ លោកប្រធានរដ្ឋ Truong Tan Sang និងក្រុមការងារបានទៅសាកសួរសុកទុក្ខ ជូនអំណោយសំរាប់បណ្ដាកម្មាភិបាល យុទ្ធជននៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀត ណាម។លោកបានស្នើរឲ្យកម្លាំងកងទ័ពជើងទឹកវៀតណាមខំប្រឹងប្រែងកសាងកម្លាំង អនុវត្តភារកិច្ចការពារអធិបតេយ្យភាពជាតិ ជាទីបង្អែកដ៏រឹងមាំសំរាប់សកម្មភាពសេដ្ឋកិច្ច សមុទ្រនានា៕
Related





