ប្រធានរដ្ឋវៀតណាមជួបមុខជាមួយតំណាងថ្នាក់ដឹកនាំផ្នែកការទូត
21/08/2015 08:27
(VOVworld)-នារសៀលថ្ងៃទី២០សីហា នៅទីក្រុងហា ណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំផ្នែកការទូតវៀត ណាមជាច្រើនជំនាន់ ក្នុងឱកាសរំលឹកខួបលើកទី៧០ផ្នែកការទូតវៀតណាម។

ប្រធានរដ្ឋវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយអ្នកការទូតវៀតណាមច្រើនជំនាន់ (រូបថតៈ tgvn) (VOVworld)-នារសៀលថ្ងៃទី២០សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំផ្នែកការទូតវៀតណាម ជាច្រើនជំនាន់ ក្នុងឱកាសរំលឹកខួបលើកទី៧០ផ្នែកការទូតវៀតណាម។ នៅក្នុង ពិធីនេះតំណាងនានាបានសង្កត់ធ្ងន់ថា នារយៈពេល៧០ឆ្នាំកន្លងទៅផ្នែក ការទូត ជានិច្ចកាលពង្រីកបាននូវកម្លាំងពលំជាតិ រួមជាមួយកម្លាំងពលំសម័យកាល បង្កើតឡើងរបត់ដ៏មហិមាជាច្រើនក្នុងប្រវត្តិសាស្ត្រ នាំប្រទេសវៀតណាមទទួល បានសមិទ្ធិផលដ៏ធំធេងក្នុងកិច្ចការតស៊ូ ដណ្តើមឯករាជ្យ កសាងនិងការពារមាតុ ប្រទេស។ រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយ ប្រទេសចំនួន១៨៥លើពិភពលោក។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសនិងតំបន់ដែនដីជាង២០០ មានការអភិវឌ្ឍន៍ដោយឥតឈប់ ឈរ។ លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ៖ “ក្នុងដំណាក់កាលប្រទេសជាតិកំពុងជួបការលំបាកជាច្រើនហើយដោយការ ហ៊ុំព័ទ្ធផងនោះ ប៉ុន្តែផ្នែកការទូតវៀតណាមនៅតែជាកងកម្លាំងដើរឈានមុខ ក្នុង ការ ចលនាមិត្តភក្តិអន្តរជាតិយល់ច្បាស់ពីយុត្តិធម៌នៃប្រទេសជាតិ នាំឲ្យវៀតណាម ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងតំបន់និងពិភពលោក”។ លោកប្រធានរដ្ឋ Truong Tan Sang បានបញ្ជាណែនាំឲ្យផ្នែកការទូតវៀតណាម កំណត់ភារកិច្ចវៀតណាមឲ្យទទួលបានផលប្រយោជន៍ច្រើនបំផុតក្នុង តំបន់និង អន្តរជាតិ ធានារឹងមាំរាល់ផលប្រយោជន៍ជាតិ កិច្ចការកសាងនិងថានៈ របស់វៀត ណាមផងដែរ៕
Related





