ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រចូលរួមសន្និសីទ÷ជំនួបប្រាស្រ័យវៀតណាម
25/08/2013 08:49
ប្រធានរដ្ឋ Truong Tan Sang ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បណ្ដា អ្នកវិទ្យាសាស្ត្រអន្តរជាតិចំពោះខឿនវិទ្យាសាស្ត្រវៀតណាម

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ(http://baodientu.chinhphu.vn) (VOV)_នារសៀលថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបប្រាស្រ័យជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រអន្តរ ជាតិ ក្នុងឱកាសបណ្ដាអ្នកវិទ្យាសាស្ត្រចូលរួមសន្និសិទ្ធិវិទ្យាសាស្ត្ររូបវិទ្យា ដោយ ប្រធានបទ÷ ជំនួបប្រាស្រ័យវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៨កក្កដា ដល់ ថ្ងៃទី ១៧ សីហានៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានថ្លែងអំណរគុណចំពោះការ យកចិត្តទុកដាក់របស់បណ្ដាអ្នកវិទ្យាសាស្ត្រអន្តរជាតិ ចំពោះវិទ្យាសាស្ត្រ និយាយ ដោយឡែក និងការអភិវឌ្ឍន៍របស់ខឿនវិទ្យាសាស្ត្រវៀតណាមនិយាយរួម។ ទន្ទឹម នឹងនោះ ប្រធានរដ្ឋក៏បានអះអាងថា÷ បក្ស រដ្ឋវៀតណាម ជានិច្ចកាលចាត់ទុកវិទ្យា សាស្ត្រ អប់រំជាអាទិភាពជួរមុខ ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែជានិច្ច កាលមានគោលនយោបាយនានាបង្កលក្ខណះសំរាប់បណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេង ស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីកសាងប្រទេសជាតិ ក៏ដូចជាខឿនវិទ្យាសាស្ត្រអន្តរជាតិ ទៀតផង៕
Related
More





