VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចូលថ្វាយបង្គំសម្តេចមហាសង្ឃរាជាធិបតីកម្ពុជា
16/06/2016 10:42
(VOVworld)-ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចូលថ្វាយបង្គំសម្តេចមហាសង្ឃរាជាធិបតីកម្ពុជា
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចូលថ្វាយបង្គំសម្តេចមហាសង្ឃរាជាធិបតីកម្ពុជា (VOVworld)-ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូល ថ្វាយបង្គំសម្តេច មហា សង្ឃរាជាធិបតីកម្ពុជា ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហា និកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី បួរ គ្រី សម្តេចព្រះ មហាសង្ឃ រាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។         ក្នុងការផ្លាស់ប្តូរមតិជាមួយសម្តេចមហាសង្ឃទាំងពីរអង្គនេះ ប្រធានរដ្ឋលោក Tran Dai Quang បានចាត់ទុកថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងជីវភាព សង្គមនៃប្រទេសទាំងពីរ ​នេះក៏ជាលក្ខណៈស្រដៀងគ្នាររបស់ប្រទេសទាំងពីរ វៀត ណាមនិងកម្ពុជា។         ក្នុងឱកាសនេះដែរ សម្តេចអគ្គមហាសង្ឃទេព វង្សនិង សម្តេចអគ្គមហា សង្ឃ បួរ គ្រីបានអះអាងថា នឹងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំង ពីរ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕