ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania
11/03/2016 10:17
(VOV)_នាថ្ងៃទី១១មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចាកចេញពីទីក្រុង Dar Es Salaam បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋសាធារណរដ្ឋឯកភាព Tanzania និងចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ សាធារណរដ្ឋ Mozambique តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក Filipe Jacinto Nyusi ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣មិនា។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania (VOV)_នាថ្ងៃទី១១មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន ចាកចេញពីទីក្រុង Dar Es Salaam បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋសាធារណរដ្ឋឯកភាព Tanzania និងចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ សាធារណរដ្ឋ Mozam bique តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក Filipe Jacinto Nyusi ចាប់ពី ថ្ងៃទី១១ដល់ថ្ងៃទី១៣មិនា។មុននោះ ប្រធានរដ្ឋ លោក Truong Tan Sang មានជំនួប សន្ទនាជាមួយដំណាងអង្គភាពអាជីវកម្មធំៗ របស់ Tanzania ក្នុងវិស័យកែច្នៃ កសិផល ឧស្សាហកម្ម និងទូរគមនាគមន៍។ នៅទីនេះ ប្រធានរដ្ឋ បានអះអាង ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយ Tanzania ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធិ ភាពនិងជាក់ស្ដែង។ ក៏ក្នុងព្រឹកថ្ងៃទី១១មិនា តាងនាមអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋមន្ត្រី ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son និងរដ្ឋមន្ត្រីក្រ សួងការបរទេស Tanzania Augustine Mahiga បានអញ្ជើញជាអធិបតីសន្និសីទកា សែត ប្រកាសសេចក្ដីថ្លែងការណ៍រួមវៀតណាម- Tanzania។ សេចក្ដីថ្លែងការណ៍ នេះបានលើកច្បាស់ថា៖ វៀតណាមនិង Tanzaniaមានគោលបំណងបើកទូលាយ ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងស្វែងរកវិស័យសហប្រតិបត្តិការថ្មី នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ៕
Related





