VOV WorldVOV World
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាទេសភិបាលទីក្រុង Busan (កូរ៉េខាងត្បូង)
03/04/2014 10:46
Vovworld-នៅពិធីជួបសន្ទនានាថ្ងៃទី៣មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃខ្ពស់នូវអត្ថន័យនៃដំណើរទស្សនកិច្ចរបស់​លោក​​ទេសភិបាល។
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាទេសភិបាលទីក្រុង Busan (កូរ៉េខាងត្បូង)
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាទេសភិបាលទីក្រុង Busan (កូរ៉េខាងត្បូង) (VOV)         Vovworld-នៅពិធីជួបសន្ទនានាថ្ងៃទី៣មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃខ្ពស់នូវអត្ថន័យនៃដំណើរទស្សនកិច្ចរបស់​លោក​​ ទេសភិបាល។ លោកប្រធានរដ្ឋបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូងក្នុងរយៈពេលកន្លងមកបន្តត្រូវបានបង្កើន​ផ្សាភ្ជាប់ ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ផ្ដោតទៅលើចំណង​មិត្តភាព​រវាង ទីក្រុង Busan ជាមួយខេត្តក្រុងនានានៅវៀតណាម លោក​ប្រធាន​រដ្ឋ​បានសង្កត់ធ្ងន់ ថា ការជួបប្រាស្រ័យវប្បធម៍រវាងសហគមន៍ជនវៀតណាម​នៅ​កូរ៉េ​ខាងត្បូងនិងជន កូរ៉េខាងត្បូងនៅវៀតណាមជាសញ្ញាសកម្មនិងចាប់អារម្មណ៍​ពិសេសក្នុងទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ។         លោកប្រធានរដ្ឋបានស្នើររដ្ឋាភិបាលកូរ៉េខាងត្បូង ទីក្រុង Busan បង្ក​លក្ខណៈ​ងាយស្រួលសមរាប់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងសម្រប​ខ្លួនទីក្នុង សហគមន៍សាមីនិងអះអាងថា ​រដ្ឋវៀតណាមត្រៀមខ្លួនជាស្រេចជួយ​ឧបត្ថម្ភ អង្គភាពអាជីវកម្មប្រជាជនកូរ៉េខាងត្បូងបំពេញការងារនៅវៀតណាមដូចជាស្រុក កំណើតខ្លួនឯង៕