ប្រធានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សារិយសហូជីមិញអោយសាលាសភាបណ្ឌិតរដ្ឋបាលជាតិ
29/05/2014 10:52
(VOV)_នាព្រឹកថ្ងៃទី២៩ ឧសភា អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ នៃទិវាប្រពៃណីសាលាសភាបណ្ឌិតរដ្ឋបាល

ប្រធានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សារិយសហូជីមិញអោយសាលាសភា បណ្ឌិតរដ្ឋបាលជាតិ(TTXVN) (VOV)_នាព្រឹកថ្ងៃទី២៩ ឧសភា អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី ៥៥ នៃទិវាប្រពៃណីសាលាសភាបណ្ឌិតរដ្ឋបាលជាតិ ប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang បានស្នើសាលាសភាបណ្ឌិតត្រូវបន្តប្រមូល ផ្តុំផ្លាស់ ប្តូរថ្មីអំពីខ្លឹមសារ កម្មវិធី របៀបបង្ហាត់បង្រៀន និងសិក្សារ លើកកំពស់ការ បណ្ដុះ បណ្ដាល បំប៉ន់កម្មាភិបាល មន្ត្រីរដ្ឋការលើគ្រប់ជ្រុងជ្រោយ។ ប្រធានរដ្ឋ Truong Tan Sang ក៏មានគោលបំណងថា៖ សាលាសភាបណ្ឌិតនឹងលើកកំពស់ គុណភាពការងារស្រាវជ្រាវវិទ្យាសាស្ត្រ បូកសរុបស្ថានភាពជាក់ស្ដែងក្នុងការកែ ទម្រង់រដ្ឋបាល កសាងជួរកម្មាភិបាល …។ល។ ក៏ក្នុងពិធីនេះដែរ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់ជូនគ្រឿងឥស្សា រិយសហូជីមិញអោយសាលាសភាបណ្ឌិតរដ្ឋបាលជាតិ និងគ្រឿងឥស្សារិយសឯក រាជ្យ ថ្នាក់លេខ៣ អោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយកសាលាសភា បណ្ឌិត លោក Nguyen Dang Thanh ផងដែរ៕
Related





