ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក
11/05/2015 08:31
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់រដ្ឋធានី Praha ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ឧសភា។

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជា មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់រដ្ឋធានី Praha ចាប់ផ្តើមដំណើរ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ឧសភា។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang មានជំនួបសន្ទនាជាមួយបណ្ដា ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសមួយចំនួននិងដំណាងសហគមន៍ជនវៀតណាម នៅទ្វីបអឺរ៉ុប។ នៅទីនេះ ប្រធានរដ្ឋបានសម្ដែងក្តីសប្បាយរីករាយ ដោយ សារ សហគមន៍ជនវៀតណាមនៅទីនេះមានការរួមវិភាគទានសកម្មជាច្រើន សំរាប់ ខឿនសេដ្ឋកិច្ច សង្គម នៅប្រទេសសាម៉ី និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព វៀតណាមជាមួយប្រទេសនានាថែមទៀត។លោក Truong Tan Sang បានចាត់ ទុកថា៖ “ រដ្ឋាភិបាលឆែក បានទទួលស្គាល់សហគមន៍ជនវៀតណាមនៅឆែកជា ជនជាតិភាគតិច។ យើងត្រូវខំប្រឹងប្រែងធ្វើសមាហរណកម្ម និងជ្រាបចូលក្នុង សហគមន៍បណ្ដាជនជាតិឆែក អោយកានតែស៊ីជំរៅថែមទៀត។ ប្រធានាធិបតី ឆែកទៅតំបន់នានា បានលើកសរសើរ និងឃោសនាអំពីសហគមន៍ជនវៀត ណាម។ ដូច្នេះ យើងត្រូវដឹងគុណ។ ទន្ទឹមនឹងការខំប្រឹងប្រែងធ្វើសមាហរណកម្ម នៅប្រទេសសាម៉ីនេះ ប្រជាជនត្រូវឆ្ពោះទៅស្រុកកំណើត មាតុប្រទេសទៀតផង។” លោក Truong Tan Sang បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាល ចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ជាផ្នែក១មិនអាចកាត់ផ្ដាច់ ចេញពីប្រជាជាតិវៀតណាមបានឡើយនិងជាប្រភពកម្លាំងសំខាន់សំរាប់ការ អភិវឌ្ឍន៍ ភាពសម្បូររុងរឿងរបស់វៀតណាមដែរ៕
Related





