VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam
01/05/2016 08:36
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្ត ក្រុងនៅភូមិភាគ​កណ្ដលវៀតណាម នាថ្ងៃទី៣០មេសា ប្រធានរដ្ឋ លោក Tran Dai Quang បា​ន​អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្ដាយវៀត​ណាម យុទ្ធជនពិការ អ្នកមានគុណូបការះចំពោះបដិវត្តិ នៅក្នុងមជ្ឈមណ្ឌលថែទាំនិងគាំពារអ្នកមានគុណូបការះខេត្ត Quang Nam។
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam           (VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្ត ក្រុងនៅភូមិភាគ​កណ្ដល វៀតណាម នាថ្ងៃទី៣០មេសា ប្រធានរដ្ឋ លោក Tran Dai Quang បា​ន​អញ្ជើញទៅ សាកសួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្ដាយវៀត​ណាម យុទ្ធជនពិ ការ អ្នកមានគុណូបការះចំពោះបដិវត្តិ នៅក្នុងមជ្ឈមណ្ឌលថែទាំនិងគាំពារអ្នកមាន គុណូបការះខេត្ត Quang Nam។ ថ្លែងមតិនៅទីនេះ​ ប្រធានរដ្ឋ ​លោក Tran Dai Quang  បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលដឹងគុណ ​និងកត់សម្គាល់នូវការរួមវិភាគទាន របស់បណ្ដាវីរអ្នកម្តាយ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការះ ចំពោះបុព្វហេតុតស៊ូរំដោះប្រទែសជាតិ ​ហើយលោកក៏បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ  ជានិច្ចកាលចាត់ទុកការថែទាំមុខ​សញ្ញាគោលនយោបាយជាភារកិច្ចមួយដើម្បីតប់ ស្នងសង់គុណចំពោះពលីកម្មដ៏ធំធេង របស់បណ្ដាវីរយុទ្ធជន ជនរួមជាតិ ក្នុងការ ស៊ូការពារមាតុប្រទេស។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានស្នើអោយគ្រប់ ក្រសួង ស្ថាប័នមជ្ឈឹម ​និងខេត្ត Quang Nam ត្រូវបន្តខំប្រឹងប្រែងបំពេញការងារនេះ អោយបាន​ល្អថែមទៀត៕