ប្រេស៊ីលកំពុងរៀបចំផែនការបង្កើនសន្តិសុខសំរាប់អូឡាំពិក២០១៦
31/07/2015 09:57
Vovworld-ប្រេស៊ីលកំពុងរៀបចំផែនការចលនាកំលាំង ដោយទ្រង់ទ្រាយធំបំផុតពីមុនមកដើម្បីធានាសន្តិសុខ

ប្រេស៊ីលកំពុងរៀបចំផែនការបង្កើនសន្តិសុខសំរាប់អូឡាំពិក២០១៦ (randa.org) Vovworld-ប្រេស៊ីលកំពុងរៀបចំផែនការចលនាកំលាំងដោយទ្រង់ទ្រាយធំ បំផុតពីមុនមកដើម្បីធានាសន្តិសុខសំរាប់មហោស្រពកីឡាអ៊ូឡាំពិកវិស្សមកាល ២០១៦នៅទីក្រុង Rio de Janeiro តាមនោះដាក់ពង្រាយមនុស្សចំនួន៨៥ពាន់នាក់។ តាមផែនការដែលបានគណៈចាត់តាំងប្រកាសនាថ្ងៃទី៣០កក្កដា កំលាំងសន្តិសុខ នឹងបំពេញភារកិច្ចនៅក្រុង Ria de Janeiro និងទីក្រុងផ្សេងៗដូចជា Brasilia, Belo Horizonte, Salvador ជាដើម។ ក្រសួងការពារជាតិប្រេស៊ីលនឹងចំណាយចំនួនប្រាក់ ១៧១លានដុល្លារអាមេរិកទិញសម្ភារៈព័ត៌មានទាក់ទងនិងទប់ស្កាត់គ្រោះអាសន្ន កើតមានឡើងការវាយប្រហារបណ្ដាញអ៊ិនធឺណែត។ រដ្ឋអំណាច Rio de Janeiro គ្រោងនឹងវិនិយោគចំនួនប្រាក់២២២លានដុល្លារអាមេរិកសំរាប់ហេដ្ឋានរចនាសម្ព័ន្ធ។ អូឡាំពិក២០១៦គ្រោងនឹងបានបើកនាថ្ងៃទី៥សីហាឆ្នាំ២០១៦៕
Related






