VOV WorldVOV World
ប្រេស៊ីលបង្កើនសន្តិសុខបង្ការប្រឆាំងភេរវកម្មមុននឹងកីឡាអូឡាំពិក
22/07/2016 07:03
(VOVworld) - នាថ្ងៃទី២១ កក្កដា រដ្ឋាភិបាលប្រេស៊ីល ប្រកាសថា នឹងបង្កើនវិធានការសន្តិសុខនៅកីឡា អូឡាំពិក Rio de Janeiro ២០១៦ ក្រោយពីការឃាត់ខ្លួន មុខសញ្ញាចំនួន១០នាក់ដែលជាប់សង្ស័យទាក់ទិន ដល់បណ្ដាញភេរវកម្មនៅប្រទេសនេះ។
ប្រេស៊ីលបង្កើនសន្តិសុខបង្ការប្រឆាំងភេរវកម្មមុននឹងកីឡាអូឡាំពិក
ទាហានប្រេស៊ីលចូលរួមការធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅ Rio de Janeiro នាថ្ងៃទី២១ កក្កដា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២១ កក្កដា រដ្ឋាភិបាលប្រេស៊ីលប្រកាសថា នឹងបង្កើន វិធានការសន្តិសុខនៅកីឡាអូឡាំពិក Rio de Janeiro ២០១៦ ក្រោយពីការឃាត់ខ្លួន មុខសញ្ញាចំនួន១០នាក់ដែលជាប់សង្ស័យទាក់ទិនដល់បណ្ដាញភេរវកម្មនៅ ប្រទេសនេះ។រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រេស៊ីលលោក Alexandre de Moraes បានឲ្យ ដឹងថា ក្រុមមុខសញ្ញានេះបានមានយោបល់លើកសរសើរនូវការវាយប្រហារ ភេរវកម្មនៅទីក្រុងប៉ារីសកាលពីខែវិច្ចិកាឆ្នាំមុនក៏ដូចជាករណីភេរវកម្មនៅទីក្រុង Orlando ប្រទេសអាមេរិកនិងទីក្រុង Nice ប្រទេសបារាំងនាពេលថ្មីៗនេះ។ក្រៅពី នោះ ក្រុមនេះក៏បានសំដែងការគាំទ្រអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសហើយ គំរាមកំហែងធ្វើការវាយប្រហារភេរវកម្មនៅកីឡាអូឡាំពិក២០១៦ដែលនឹងប្រារព្ធ នាថ្ងៃទី៥ សីហាខាងមុខ៕