VOV WorldVOV World
ប្រគល់រង្វាន់៖គំនិតច្នៃប្រឌិតដើម្បីសហគមន៍ ២០១៥
04/01/2016 10:22
(VOV)_នាព្រឹកថ្ងៃទី៤មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ជូនរង្វាន់សំរាប់ការប្រឡង ៖ ​គំនិតច្នៃប្រឌិត​ដើម្បីសហគមន៍២០១៥។​
ប្រគល់រង្វាន់៖គំនិតច្នៃប្រឌិតដើម្បីសហគមន៍ ២០១៥
ប្រគល់រង្វាន់៖គំនិតច្នៃប្រឌិតដើម្បីសហគមន៍ ២០១៥           (VOV)_នាព្រឹកថ្ងៃទី៤មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ ជូនរង្វាន់សំរាប់ការប្រឡង ៖ ​គំនិតច្នៃប្រឌិត​ដើម្បីសហគមន៍២០១៥។​ ក្រោយរយៈ ពេល៦ខែ បំផុសការប្រឡង គណៈចាត់តាំងទទួលបានគំរោងការណ៍​គំនិត​ច្នៃប្រឌិត​ចំនួន ១៧៧ របស់បណ្ដាបុគ្គល សមូហភាពក្នុងទូទាំងប្រទេស លើគ្រប់វិស័យ។  គណមេប្រយោគបានប្រគល់លេខ១ ចំនួន១រង្វាន់ លេខ២ ២រង្វាន់ លេខ៣ ​បីរង្វាន់  និងរង្វាន់លើកទឹកចិត្តចំនួន៥។           ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀត​ណាម ​លោក Nguyen Thien Nhanបានវាយតំលៃខ្ពស់ចំពោះប្រសិទ្ធិភាព ការជះ​ឥទ្ធពល ​របស់​​ការប្រឡងចំពោះសង្គម។ លោក Nguyen Thien Nhan ​អះអាងថា៖“លើក​​ដម្កើង ​ការច្នៃប្រឌិតថ្មីរបស់ជនវៀតណាម ជាប្រភពកម្លាំងដើម្បី​អភិវឌ្ឍន៍​។ ប្រភព​​កម្លាំង នេះ​កំពុងស្ថិតនៅក្នុងបាតដៃយើង។ ដើម្បីក្លាយទៅជា​ប្រទេស​ប្រកួត​ប្រេ​​ជែង​​យើង ខ្ញុំមាន​គោលបំណងថា៖ វៀតណាមនឹងឆ្ពោះទៅ​ការច្នៃប្រឌិតថ្មី ​ដើម្បី​អភិវឌ្ឍន៍ប្រ ទេសជាតិ។ ”           ការប្រឡង់៖​គំនិតច្នៃប្រឌិតដើម្បីសហគមន៍នេះបានរួមចំណែកតភ្ជាប់ ពង្រឹង និងពង្រីកផែនមហាសាមគ្គីជាតិ ដើម្បីការអភិវឌ្ឍន៍និរន្តរភាពរបស់ប្រទេសជាតិ៕