VOV WorldVOV World
ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម
28/12/2015 10:12
(VOV)_ពិធីបូកសរុប និងប្រគល់រង្វាន់សារព័ត៍មានរដ្ឋសភាវៀតណាម ​ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៨​ធ្នូ នៅទីក្រុងហាណូយ។ វណ្ណកម្មឆ្នើមចំនួន៣៤ ​ក្នុង​ចំណោម​វណ្ណកម្មចំនួនជិត៤០០ ចូលរួមការប្រឡងលើកនេះ ត្រូវបានលើក​សរសើរ។
ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម
ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម (VOV)_ពិធីបូកសរុប និងប្រគល់រង្វាន់សារព័ត៍មានរដ្ឋសភាវៀតណាម ​ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៨​ធ្នូ នៅទីក្រុងហាណូយ។ វណ្ណកម្មឆ្នើមចំនួន៣៤ ​ក្នុង​ចំណោម​វណ្ណកម្មចំនួនជិត៤០០ ចូលរួមការប្រឡងលើកនេះ ត្រូវបានលើក​សរសើរ។ រង្វាន់សារព័ត៍មាន៖ ៧០ឆ្នាំ រដ្ឋសភាវៀតណាម ត្រូវបានរៀបចំឡើង​ដើម្បីកត់សម្គាល់ លើកទឹកចិត្ត និងលើកដម្កើងបណ្ដាអ្នកកាសែត អ្នកយកព័ត៍​មាន នៃស្ថាប័នសារព័ត៍មានមជ្ឈឹម និងតំបន់ មានវណ្ណកម្មសារព័ត៍មានល្អ ស្ដីអំពីការចាត់តាំង និងសកម្មភាពរបស់រដ្ឋសភា បណ្ដាស្ថាប័ននៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា។ តាមរយៈវណ្ណកម្មទាំងនេះ រួមចំណែកអះអាងនូវសមិទ្ធិផល និងបទ​ពិសោធន៍ ដែលរដ្ឋសភាទទួលបានក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ហើយពីនោះ អះអាងនូវតួនាទីរបស់រដ្ឋសភា ជាស្ថាប័នដំណាងជាន់ខ្ពស់បំផុតរបស់ប្រជាជន ស្ថាប័នរដ្ឋអំណាចខ្ពស់បំផុត របស់សាធារណរដ្ឋ សង្គមនិយមវៀតណាម៕