VOV WorldVOV World
បរិយាកាសទទួលបុណ្យតេតវៀតណាមនៅបណ្ដាប្រទេសលើសកលលោក។
28/01/2012 09:22
ស្ថានទូត វៀតណាមនៅប្រទេសមួយចំនួនបានរៀបចំ​ការជួបមុខអំណរនិទាឃៈរដូវឆ្នាំរោងចត្វាស័ក២០១២។
បរិយាកាសទទួលបុណ្យតេតវៀតណាមនៅបណ្ដាប្រទេសលើសកលលោក។
រួមជាមួយបរិយាកាសទទួលបុណ្យតេតប្រពៃណីនៃប្រជាជាតិវៀតណាមនៅ ស្រុកកំណើតក៏ដូចជានៅគ្រប់ទឹសទីលើទូទាំងពិភពលោក នៅរដ្ធធានី Athen ក្រិក ស្ថានទូតវៀតណាមបានសហការជាមួយសមាគមជនវៀតណាម​បាន​រៀបចំការជួបមុខអំណរនិទាឃៈរដូវឆ្នាំរោងចត្វាស័ក២០១២។ ថ្លែងមតិនៅ ទីនេះ ឯកអគ្គរដ្ធទូត Vu Binh បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈលំបាក នាបច្ចុប្បន្ន ប្រជាអាណិកជន ភាគច្រើននៅខំប្រឹងប្រែងបន្តរាល់សកម្មភាព អាជីវកម្ម ពលកម្មនិងរៀនសូត្រ តាមរយៈនោះរួមចមណែកទៅក្នុងការរក្សា ការងារធ្វើ សំរាប់ជនរួមជាតិក៏ដូចជាប្រជាជនក្រិក។ ក្នុងកាលៈទេសៈនោះ បងប្អូន សហគមបានជួយគ្នាទៅវិញទៅមក រួមគ្នាឆ្លងផុតរាល់ការលំបាក សាកល្បង និងចូលរួមសកម្មទៅក្នុងសកម្មភាពឆ្ពោះទៅស្រុកកំណើត។ នៅប្រទេសហូឡង់ស្ថានទូតវៀតណាមបានរៀបចំការជួបមុខដ៏ស្និទ្ធស្នាល ក្នុងឪកាសនិទាឃៈរដូវឆ្នាំរោងចត្វាស័ក២០១២ ជាមួយការចូលរួមរបស់ជន វៀតណាមនិងនិស្សិតជាង៤០០នាក់។ នៅពិធីនេះ ឯកអគ្គរដ្ធទូតវៀតណាម ប្រចាំនៅហូឡង់ Huynh Minh Chinh បានអះអាងថា ប្រជាអណិកជន វៀត​ណាមនៅឯបរទេសក្នុងនោះមានសហគមជនវៀតណាមនៅហូឡង់ផង ជាផ្នែកមិនអាចកាត់ផ្ដាច់ចេញនៃប្រជាជាតិវៀតណាមនិងជាប្រភពកំលាំង ចលករអ ភិវឌ្ឍន៍នៃប្រទេសជាតិ ជាស្ពានសំរាប់ការបង្កើនទំនាក់ទំនងលើ ច្រើន វិស័យរវាងប្រទេសទាំងពីរ៕

More