VOV WorldVOV World
ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo
17/01/2015 08:31
(VOV)_នាថ្ងៃទី១៦ មករា ជនឥស្លាមរាប់ពាន់នាក់នៅលើទូទាំងពិភពលោក បាន​ធ្វើបាតុកម្មនៅតាមដងវិថីប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Bebdo របស់បារាំង​ បានចុះផ្សាយ ​រូប​ត្លុក​របស់​ព្យាការី​លោក​មហា​ម៉េដ​(Muhammed)​។
ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo
ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo (VOV)_នាថ្ងៃទី១៦ មករា ជនឥស្លាមរាប់ពាន់នាក់នៅលើទូទាំងពិភពលោក  បាន​ធ្វើបាតុកម្មនៅតាមដងវិថីប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Bebdo របស់បារាំង​  បានចុះផ្សាយ  ​រូប​ត្លុក​របស់​ព្យាការី​លោក​មហា​ម៉េដ​(Muhammed)​។​ការបះ​ទង្គិច១ បានកើតមានឡើង រវាងកងកម្លាំងសន្តិសុខ Pakistan ជាមួយ​បណ្ដាអ្នកកាន់សាសនា ឥស្លាម ដែលបានប្រមូលផ្តុំនៅខាងមុខស្ថានទូតបារាំង​ប្រចាំនៅទីក្រុង​Karachi របស់  Pakistan។ ក្រោពីទីក្រុង​Karachi ​បាតុកម្មក៏​បានផ្ទុះ​ទៅឡើងនៅតំបន់ផ្សេងៗទៀត នៅPakistan ​។ ជនជ្រុលនិយមមួយ​ចំនួនបានដុតទង់ជាតិបារាំងផងដែរ។            នៅប្រទេស Jordan មនុស្សចំនួន២ពាន់នាក់បានប្រមូលផ្តុំធ្វើបាតុកម្មនៅ​ទី ក្រុង Amman ​កាន់បដាដោយមានខ្លឹមសារប្រឆាំងជំទាស់ទស្សនវដ្តីបារាំង​ហើយអំ ពាវនាវមានសកម្មភាពតឹងរឹងប្រឆាំងចំពោះសកម្មភាពដែលសំដៅទៅលើ​ឥស្លាម សាសនា។           នៅទីក្រុង Dakar ( Senegal) ប៉ូលីស​បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ​ដើម្បីរំសាយ ក្រុមបាតុករចំនួនជាងមួយពាន់នាក់។           ផ្ទុយទៅវិញ ភាគីអាមេរិកបានឡើងសម្លេងប្រឆាំងជំទាស់បណ្ដាបាតុកម្មដែល ប្រឆាំងទស្សនវដ្តី Charlie Bebdo នៅប្រទេសឥស្លាមមួយចំនួន៕