ប្រមូលផ្តុំជម្រុញការរក្សានិងពង្រីកនូវតម្លៃល្អប្រសើរនៃវប្បធម៌ជាតិ
17/04/2016 08:31
(VOVworld)-នាយប់ថ្ងៃ១៦មេសានៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀត ណាមនៃទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី (VOVworld)-នាយប់ថ្ងៃ១៦មេសានៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀត ណាមនៃទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញចូលរួម ពិធីបើកសកម្មភាពអំណរសាទទិវាវប្បធម៌បណ្តាជនជាតិវៀតណាមឆ្នាំ២០១៦។ ថ្លែងមតិនៅក្នុងពិធីនេះ លោក Tran Dai Quang បានលើកច្បាស់ថា៖ “ទិវាវប្បធម៌បណ្តាជនជាតិវៀតណាមដែលកំពុងបានរីកសាយភាយនិងជ្រាប ចូល ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម នឹងក្លាយទៅជាទិវាបុណ្យជាក់ ស្តែង សម្រាប់ជនរួមជាតិនានាជួបប្រាស្រ័យ និងសម្របខ្លួនជាមួយគ្នាចូលក្នុង ពិធី បុណ្យប្រពៃណីជាតិ តាមនោះ រួមចំណែកឧទ្ទេសនាមនិងលើកស្ទួយនូវតម្លៃ វប្បធម៌យ៉ាងល្អប្រសើរ និងធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនវៀតណាមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពនិងការងារជាក់ស្តែងទាំងអស់ នេះ មានអត្ថន័យអភិរក្ស និងពង្រីកនូវបេតិកភ័ណ្ឌវប្បធម៌ដោយផ្សាភ្ជាប់ជាមួយ នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកអះអាងនូវកម្លាំងរស់ជាអមតៈរបស់ វប្បធម៌បណ្តាជនជាតិវៀតណាម”៕
Related
More





