VOV WorldVOV World
ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន
22/12/2016 07:42
(VOVworld) - នាថ្ងៃទី ២២ ធ្នូ ក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី ៧២ ទិវា បង្កើតកងទ័ពប្រជាជន វៀតណាមនិងលើកទី ២៧ ទិវាប្រជាជនទាំងមូលការពារ ប្រទេស (ថ្ងៃទី ២២ ធ្នូ) កាសែតធំៗរបស់វៀតណាមបាន បោះពុម្ពផ្សាយព័ត៌មាន អត្ថបទនិងរូបថតជាច្រើន ស្តីពីទិវា​នេះ។
ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន
ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន (VNA) (VOVworld) - នាថ្ងៃទី ២២ ធ្នូ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវា  បង្កើតកងទ័ពប្រជាជនវៀតណាមនិងលើកទី ២៧ ទិវាប្រជាជនទាំងមូលការពារ ប្រទេស (ថ្ងៃទី ២២ ធ្នូ) កាសែតធំៗរបស់វៀតណាមបានបោះពុម្ពផ្សាយព័ត៌មាន  អត្ថបទនិងរូបថតជាច្រើនស្តីពីទិវា​នេះ។ វិចារនកថាលើកាសែត Quan doi nhan  dan  ក្រោមចំណងជើងថា៖ «ប្រមូលផ្តុំប្រភពកំលាំងកសាងកងទ័ព ពង្រឹងកិច្ច ការពារ ប្រទេសខ្លាំងមាំមួន» អះអាងថា៖ កងទ័ពប្រជាជនវៀតណាមគឺជាកង ទ័ពឈ្នះគ្រប់ សមរភូមិ ។ នាបច្ចុប្បន្ន ការកសាងកងទ័ពប្រជាជនវៀតណាម បដិវត្តន៍វៀតណាម រៀបរយចំណាននិងទំនើបជាជំហានៗគឺជាអាទិភាពជួរមុខ ក្នុងការកសាងខឿនការពារប្រទេសរបស់ប្រជាពលរដ្ឋទាំងមូលដែលតភ្ជាប់នឹង សន្តិសុខប្រជាជនរឹងមាំ។ ដើម្បីអនុវត្តគោលដៅនោះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សទាំងមូល កងទ័ព ទាំងមូលនិងប្រជាពលរដ្ឋវៀតណាមទាំងមូលបានខំប្រឹង ប្រែងដោយឥតឈប់ឈរសំដៅបង្កើនប្រៀបខ្លាំងរបស់កងទ័ពនិងសក្តានុភាព ក្នុងការកសាងខឿនការពារប្រទេសនៃប្រជាជនទាំងមូល។ ក្នុងពេលនោះ កាសែត Nhan Dan បានអះអាងថា៖ ពង្រីកប្រពៃណីត្រចះត្រចង់ក្នុងរយៈពេលជាង៧០ឆ្នាំ កន្លងមកក្រោមការដឹកនាំរបស់បក្សការគ្រប់គ្រងរបស់រដ្ឋកងទ័ពទាំងមូលប្រជា ជនវៀតណាមទាំងមូលប្រមូលផ្តុំកសាងកងទ័ពបដិវត្តន៍ចំណានទំនើបឲ្យសមស្រប នឹងការស្ងើចសរសើររបស់លោកប្រធានហូជីមិញ«កងទ័ពប្រជាជនវៀតណាមស្មោះ ត្រងជាមួយបក្សដឹងគុណជាមួយប្រជាជនត្រៀមខ្លួនជាស្រេចតស៊ូ ពលីដើម្បី ឯករាជ្យសេរីភាពរបស់មាតុប្រទេសដើម្បីសង្គមនិយម»។  ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានទៅ  សាកសួរសុខទុក្ខកម្មាភិបាលយុទ្ធជនកងពលតូចការពារកោះលេខ ២៤២ នៅ ស្រុក Van Don ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ ថ្លែងមតិនៅទីនេះ  នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖         «យើងត្រូវបំពេញល្អភារកិច្ចដែលបក្សរដ្ឋប្រគល់នាពេលខាងមុខ។ វៀតណាមមានឆ្នេរសមុទ្រប្រវែងជាង ៣២០០ គីឡូម៉ែត្រ បញ្ហាកោះសមុទ្រ  ជាពិសេស បញ្ហាលើសមុទ្រខាងកើតដើរតួនាទីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ នាពេលខាងមុខ។ ក្នុងស្ថានភាពថ្មីរបស់ប្រទេសជាតិ បញ្ហាកោះសមុទ្រក៏ត្រូវ បានដាក់ចេញក្នុងភារកិច្ច ការពារប្រទេសនិងសន្តិសុខរបស់ខ្លួន ផងដែរ៕»