VOV WorldVOV World
ប្រតិកម្មអន្តរជាតិចំពោះ បញ្ហានុយក្លេអែររបស់អ៊ីរ៉ង់
16/02/2012 11:11
(VOVWORLD)-ថ្ងៃទី​១៥​កុម្ភះប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បានបញ្ជាឲ្យ កសាងបន្ថែម ម៉ាស៊ីនរេអាក់ទ័រថ្មីចំនួន​៤​​​ទៀតដើម្បីបំពេញឲ្យម៉ាស៊ីន រេអាក់ទ័រ តែ១គត​ដែលកំពុងធ្វើសកម្មភាពនៅរដ្ឋធានី Teheran
ប្រតិកម្មអន្តរជាតិចំពោះ បញ្ហានុយក្លេអែររបស់អ៊ីរ៉ង់
បញ្ហានុយក្លេអែរអ៊ីរ៉ង់ធ្វើឲ្យលោកខាងលិចឈឺក្បាលជានិច្ឆ​(​រូបថត៖​ Internet) (VOVWORLD)ថ្ងៃទី​១៥​កុម្ភះប្រធានាធិបតីអ៊ីរ៉ង់  Mahmoud Ahmadinejad  បានបញ្ជាឲ្យ កសាងបន្ថែមម៉ាស៊ីនរេអាក់ទ័រថ្មីចំនួន​៤​​​ទៀតដើម្បីបំពេញឲ្យម៉ាស៊ីនរេអាក់ទ័រ តែ១គត​ដែលកំពុងធ្វើសកម្មភាពនៅរដ្ឋធានី Tehran។​សេច្ចក្តីសំរេចនេះរបស់ ប្រធានាធិបតី​អ៊ីរ៉ង់​បានលើកឡើងក្នុងកាលទេសះប្រទេសនេះទើបនឹងប្រកាស ការរីកចំរើនជាច្រើនថ្មី​ក្នុង កម្មវិធីនុយក្លេអែររបស់ខ្លួន​ដូចជា​បង្ហាញម៉ាស៊ីនបំបែក ស្នូលធាតុសសៃកាបោន​ Carbon  Fiber centrifuge ជំនាន់ថ្មីចំនួន​៣០០០​​ម៉ាស៊ីន ​បញ្ចូលបំពង់ឥន្ធនះដែលផលិតដោយខ្លួន ឯង​ចូលម៉ាស៊ីនរេអាក់ទ័រនុយក្លេអែរ​។​ក្នុងប្រតិកម្មដំបូង​ អ្នកនាំពាក្សក្រសួងការបរទេស អាមេរីក   Victiria Nulanចាត់ ទុកថា៖​ Tehran​បានបំប៉ោង​បណ្តាការរីកចំរើននេះ។​លេខា ​ធិការសារពត៏មាន សេតវិមាន Jay Carney​ចាត់ទុកថា៖​អ៊ីរ៉ង់កំពុងបំភាន់ទឹសសហគម អន្តរជាតិ​អំពី​ ការខូចខាតដែលបណ្តាបទដាក់ទណ្ឌកម្មអន្តរជាតិ​បណ្ដាលឡើងឲ្យប្រទេស នេះ។ក្នុងពេលនោះ​អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី​ Sergei Ryabkov​លើកច្បាស់ថា៖ ប្រទេស អ៊ីរ៉ង់១ដែលមានអាវុធនុយក្លេអែរ​មិនម៉ែនជាការជ្រើសរើសរបស់ រុស្ស៊ីទេ។តែ​រុស្ស៊ីនឹងមិនចូលរួមបណ្តាបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ទេ៕

More