VOV WorldVOV World
បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ Bunpimay ឆ្នាំ ២០១៥
10/04/2015 11:40
(VOVworld) – នាព្រឹកថ្ងៃទី ១០ មេសា ស្ថានទូតឡាវប្រចាំ នៅវៀតណាមបានរៀបចំ ពិធីទទួលឆ្នាំថ្មី ២០១៥ (ឆ្នាំ ២៥៥៨ តាមពុទ្ធប្រតិតិន)។
បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ Bunpimay ឆ្នាំ ២០១៥
បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ Bunpimay ឆ្នាំ ២០១៥ (Image: VOV5) (VOVworld) – នាព្រឹកថ្ងៃទី ១០ មេសា ស្ថានទូតឡាវប្រចាំនៅវៀតណាមបានរៀបចំ ពិធីទទួលឆ្នាំថ្មី ២០១៥  (ឆ្នាំ ២៥៥៨ តាមពុទ្ធប្រតិតិន)។ លោក Le Hong Anh សមាជិក ការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាម លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម រួមជាមួយ ថ្នាក់ដឹកនាំ របស់បក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានចូលរួមពិធីនេះ។ ក្នុងបរិយាកាស សប្បាយរីករាយនៃពិធីទទួលឆ្នាំថ្មី លោក Sompon Sichalon ឯកអគ្គរដ្ឋទូតឡាវប្រចាំ នៅវៀតណាមបានវាយតំលៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់វៀតណាមចំពោះ ឡាវ៖ “សាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅបន្តលៃទុកឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវយើងខ្ញុំការជួយឧបត្ថម្ភក្នុងការបណ្តុះបណ្ដាលប្រភពធនធាន់មនុស្ស លើគ្រប់វិស័យដែលរួមចំណែកសំខាន់ក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពចំណងសាម គ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម។ ទន្ទឹម នឹងនោះ រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិរបស់យើងខ្ញុំ។ យើងខ្ញុំនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃ ណីរវាងប្រជាជននៃប្រទេសទាំង ២ ឡាវ-វៀតណាមឲ្យបានរឹងមាំជានិច្ច។” ថ្លែងមតិក្នុងពិធីនេះ តាងនាមបក្សរដ្ឋរដ្ឋាភិបាលនិងប្រជាជនវៀតណាម លោកស្រី Nguyen Thi Doan អនុប្រធានរដ្ឋវៀតណាមបានអះអាងថា៖ “បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលរួមដំណើរជាមួយបក្សរដ្ឋនិងប្រជាជន ឡាវជាបងប្អូនរក្សានិងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសនិង សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ កាន់តែអភិវឌ្ឍន៍ឲ្យ បានខ្លាំងក្លា ថែមទៀត។ ព្រមទាំង រួមចំណែកសកម្មក្នុងការកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំង ២ សន្តិភាពនិង ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើសកលលោក៕”