VOV WorldVOV World
បូកសរុប២ឆ្នាំរៀបចំឡើងវិញផ្នែកកសិកម្ម
13/08/2015 09:26
Vovworld-នាព្រឹកថ្ងៃទី១៣សីហានៅក្រុងហាណូយ ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍​ជនបទបានបូកសរុបរយៈ ពេល២ឆ្នាំអនុវត្តរៀបចំឡើងវិញរចនាសម្ព័ន្ធ​ផ្នែក​កសិកម្ម។
បូកសរុប២ឆ្នាំរៀបចំឡើងវិញផ្នែកកសិកម្ម
បូកសរុប២ឆ្នាំរៀបចំឡើងវិញផ្នែកកសិកម្ម (កាសែតកសិកម្មវៀតណាម)         Vovworld-នាព្រឹកថ្ងៃទី១៣សីហានៅក្រុងហាណូយ ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍​ ជនបទបានបូកសរុបរយៈពេល២ឆ្នាំអនុវត្តរៀបចំឡើងវិញរចនាសម្ព័ន្ធ​ផ្នែក​កសិកម្ម។ បញ្ជាណែនាំនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ប្រធានគណៈកម្មាធិការ បញ្ជាអន្តរផ្នែកទទួលបន្ទុករៀបចំឡើងវិញរចនាសម្ព័ន្ធ​កសិកម្ម បានលើកច្បាស់ថា ផ្នែកកសិកម្មមានអត្ថន័យសំខាន់ក្នុងការអនុវត្ត​រចនា​សម្ព័ន្ធនៃខឿនសេដ្ឋកិច្ចទាំងមូល។ រីឯរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ជនបទ​លោក Cao Duc Phat បានចាត់ទុកថា៖ “ដើម្បីជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធត្រូវបង្កើនឃោសនាផ្សព្វផ្សាយដើម្បីលើកកំពស់ ការយល់ដឹងក្នុងស្ថាប័នមានសមត្ថកិច្ចក៏ដូចជាប្រជាកសិករដើម្បីចូលរួមដោយព្រមៗគ្នា និងខ្លាំងក្លា។ ត្រូវអនុវត្តដោយព្រមៗគ្នាក្រុមដំណោះស្រាយក្នុង​នោះមានក្រុមដំណោះ ស្រាយសំខាន់ជួរមុខគឺរៀបចំឡើងវិញផលិតកម្មដោយការចូលរួមជាច្រើនជាងរបស់ អង្គភាពអាជីវកម្មរៀបចំឡើងវិញសហករណ៍៕”