បូកសរុបរយៈពេល៣ឆ្នាំអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី
16/05/2014 08:13
(VOVworld)-នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុង ហាណូយ គណៈកម្មាធិការបញ្ជាណែនាំ មជ្ឈឹម ទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទថ្មី

(VOVworld)-នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា ណែនាំមជ្ឈឹម ទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បានបូកររុបរយៈ ពេល ៣ឆ្នាំអនុវត្តន៍កម្មវិធីដំណាក់កាល២០១០-២០១៤ និងពិភាក្សាអំពីដំណោះ ស្រាយ អនុវត្តន៍ភារកិច្ចឆ្នាំ២០១៥។ នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung ឧប នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោកVu Van Ninh បានធ្វើជាអធិបតីកិច្ចប្រជុំនេះ។ ទិដ្ឋភាពនៃកិច្ចប្រជុំ(រូបថតៈ vov.vn) ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានអះអាងថា៖ កសាងជនបទថ្មីជាការផ្តួចផ្តើម គំនិតដ៍ត្រឹម ត្រូវនិងទាន់ពេលវេលារបស់បក្សកុម្មុយនិស្តវៀតណាម ។ ក្បាល ម៉ាស៊ីនដឹកនាំ កម្មវិធីគឺត្រូវព្រមៗគ្នា យន្តការគោលនយោបាយជាច្រើនបានផ្សព្វផ្សាយដែល ក្លាយជាកម្លាំងចលករជម្រុញដំណើរវិវឌ្ឍន៍។ ចលនាប្រឡងប្រណាំង “ប្រទេស ទាំងមូលរួមដៃកសាងជនបទថ្មី” បំផុសឡើងដោយនាយករដ្ឋមន្រ្តី បានជះឥទ្ធិពល ដល់ការយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រភពធនធានមនុស្សខ្ពស់ និង លើកទឹកចិត្ត ស្មារតីរបស់សង្គមទាំងមូលចំពោះចលនានេះ៕
Related
More





