បូកសរុបរយៈពេល៣ឆ្នាំអនុវត្តសេចក្ដីសំរេចមជ្ឈឹមស្ដីពីគោលនយោបាយសង្គមដំណាក់កាល២០១២-២០២០
13/08/2015 10:25
(VOVworld) - នាព្រឹកថ្ងៃទី១៣ សីហា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតី សន្និសីទតាមបណ្ដាញអ៊ីនធឺណែតទូទាំងប្រទេសបូក សរុបរយៈពេល៣ឆ្នាំអនុវត្តសេចក្ដីសំរេចមជ្ឈឹមស្ដីពី គោលនយោបាយសង្គម ដំណាក់កាល២០១២-២០២០។

(VOVworld) - នាព្រឹកថ្ងៃទី១៣ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសន្និសីទតាមបណ្ដាញអ៊ីនធឺណែតទូទាំងប្រទេសបូកសរុបរយៈ ពេល៣ឆ្នាំអនុវត្តសេចក្ដីសំរេចមជ្ឈឹមស្ដីពីគោលនយោបាយសង្គមដំណាក់កាល ២០១២-២០២០។ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំក្រសួង ផ្នែក និងតំបន់នានាចាំបាច់ត្រូវប្រមូលផ្ដុំ វិភាគ វាយតំលៃចំពោះ លទ្ធផលដែលទទួលបានក្នុងការអនុវត្តសេចក្ដីសំរេច ព្រម ទាំងដាក់ចេញទិសដៅ ភារកិច្ចនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ធ្វើអធិបតីសន្និសីទ(រូបថត៖VGP) តាមរបាយការណ៍របស់គណៈកម្មការមជ្ឈឹមទទួលបន្ទុកការអនុវត្តសេចក្ដីសំរេច របស់រដ្ឋាភិបាលថា បើសិនជាសេចក្ដីសំរេចស្ដីពីគោលនយោបាយសង្គមដំណាក់ កាល២០១២-២០២០ ទើបតែបានអនុវត្តក្នុងរយៈពេល៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទទួល បានលទ្ធផលសកម្មជាច្រើន។ជាក់ស្ដែងគឺក្នុងដំណាក់កាល២០១២-២០១៥ ក្នុង វិស័យជនមានគុណូបការៈ គិតរហូតមកដល់ពេលនេះ នៅលើទូទាំងប្រទេស មានជនមនាគុណូបការៈជិត១,៤លាននាក់ដែលកំពុងទទួលបានទឹកប្រាក់ជួយ ឧបត្ថម្ភជាប្រចាំខែ កើន៩៤ពាន់នាក់បើប្រៀបនឹងឆ្នាំ២០១២។ក្នុងវិស័យ ការងារ ធ្វើ ដំណាក់កាល២០១២-២០១៥ បានបង្កើតការងារធ្វើសំរាប់ពលករចំនួន១,៦ លាននាក់ជាប្រចាំឆ្នាំ។គិតតាមមធ្យមជាប្រឆាំឆ្នាំមានជនក្រីក្រចំនួន៤លាននាក់ ដែលត្រូវបានផ្ដល់ប័ណ្ណធនារ៉ាប់រងសុខាភិបាល៕
Related





