VOV WorldVOV World
អាល្លឺម៉ង់ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាអំពាវនាវឲ្យបញ្ឈប់ការប៉ះទង្គិចនៅតំបន់អាគ្នេយ៍ទួរគី
27/12/2015 08:42
(VOVworld) - នារសៀលថ្ងៃទី២៦ ធ្នូ មនុស្សចំនួន១៥ ពាន់នាក់បានធ្វើបាតុកម្ម នៅទីក្រុង Dusseldorf ភាគ ខាងលិចអាល្លឺម៉ង់ សំដៅអំពាវនាវឲ្យបញ្ឈប់ការប៉ះ ទង្គិចនៅតំបន់អាគ្នេយ៍ទួរគី នៅពេលកងទ័ពប្រទេស នេះត្រូវបានដាក់ពង្រាយ ក្រោមទ្រង់ទ្រាយធំៗដើម្បីបង្ក្រាបកម្លាំងគណៈបក្សកម្មករជនជាតិ Kurd (PKK)
អាល្លឺម៉ង់ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាអំពាវនាវឲ្យបញ្ឈប់ការប៉ះទង្គិចនៅតំបន់អាគ្នេយ៍ទួរគី
ខ្មាន់កាំភ្លើង PKK មួយនាក់ក្នុងការប៉ះទង្គិចទៅនឹងទាហានទួរគី (រូបថត៖AFP/TTXVN) (VOVworld) - នារសៀលថ្ងៃទី២៦ ធ្នូ មនុស្សចំនួន១៥ពាន់នាក់បានធ្វើបាតុកម្មនៅ ទីក្រុង Dusseldorf ភាគខាងលិចអាល្លឺម៉ង់ សំដៅអំពាវនាវឲ្យបញ្ឈប់ការប៉ះទង្គិចនៅ តំបន់អាគ្នេយ៍ទួរគី នៅពេលកងទ័ពប្រទេសនេះត្រូវបានដាក់ពង្រាយក្រោមទ្រង់ ទ្រាយធំៗដើម្បីបង្ក្រាបកម្លាំងគណៈបក្សកម្មករជនជាតិ Kurd (PKK) ដែលត្រូវហាម ឃាត់ប្រតិបត្តិពីយូរណាស់មកហើយ។អង្គការជន Kurd ជាច្រើន នៅទូទាំងប្រទេស អាល្លឺម៉ង់ត្រូវបានអំពាវនាវឲ្យចូលរួមការធ្វើបាតុកម្មលើកនេះ។ បាតុករក៏បានរិះគន់ គោលនយោបាយរបស់អាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU) ដែលមិនអើពើដល់ការ ដែលកងទ័ពទួរគីបង្ក្រាបជន Kurd ដោយឈរលើមូល ហេតុអាការ៉ាអាចជួយទប់ ស្កាត់រលកជនភៀសខ្លួនហូរចូលតំបន់ភាគកណ្ដាល អឺរ៉ុប។បាតុករបានអំពាវនាវ ឲ្យត្រូវបញ្ឈប់ការប៉ះទង្គិចរវាងកងទ័ពនិងកម្លាំងជន Kurd ព្រមទាំងអំពាវនាវឲ្យ អាល្លឺម៉ង់និង EU គប្បីផ្លាស់ប្ដូរគោលនយោបាយ ជាមួយទួរគីផងដែរ៕