អាល្លឺម៉ង់និងបារាំងព្រមានអំពីផលវិបាកនៃ Brexit
16/06/2016 11:48
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតជាមួយ សមភាគីបារាំងលោក Jean-Marc Ayrault នាថ្ងៃទី១៥ មិថុនា រដ្ឋមន្រ្តីការរបរទេសអាល្លឺម៉ង់លោក Frank- Walter Steinmeier ព្រមានថា ការដែលអ្នកបោះឆ្នោត អង់គ្លេសគាំទ្រប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប (EU) នឹងជាព្រឹត្តិការណ៍ដែលអង្រួនទ្វីបទាំងមូល ព្រមទាំងអំពាវនាវឲ្យមានការខំប្រឹងប្រែងរួមសំដៅធានាស្ថិរភាពនៃប្លុកនេះផងដែរ។

ការដែលអង់គ្លេសចាកចាញពី EU នឹងបន្សល់ទុកមកនូវផលវិបាកដ៏ធ្ងន់ធ្ងរចំពោះ EU (រូបថត៖AFP) (VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតជាមួយសមភាគីបារាំងលោក Jean-Marc Ayrault នាថ្ងៃទី១៥ មិថុនា រដ្ឋមន្រ្តីការរបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier ព្រមានថា ការដែលអ្នកបោះឆ្នោតអង់គ្លេសគាំទ្រប្រទេសនេះ ចាកចេញពី សហភាពអឺរ៉ុប (EU) នឹងជាព្រឹត្តិការណ៍ដែលអង្រួនទ្វីបទាំងមូល ព្រមទាំងអំពាវនាវ ឲ្យមានការខំប្រឹងប្រែងរួមសំដៅធានាស្ថិរភាពនៃប្លុកនេះផងដែរ។លោក Steinmeier បានឲ្យដឹងថា អាល្លឺម៉ង់និងបារាំងសង្ឃឹថាក្នុងការស្ទាបស្ទង់ មតិនាថ្ងៃទី២៣ មិថុនា ខាងមុខនេះ អ្នកបោះឆ្នោតអង់គ្លេសនឹងគាំទ្រការដែល ប្រទេសនេះស្ថិតនៅ EU ដោយចាត់ទុកនេះនឹងការសេចក្ដីសំរេចមួយដ៏ត្រឹមត្រូវ។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានអំពាវនាវឲ្យការខំប្រឹងប្រែងរួមរបស់ប្រទេស សមាជិក EU ទាំងអស់ ដើម្បីធានាការផ្សាភ្ជាប់ក្នុងប្លុក មិនទុកឲ្យការខំប្រឹងប្រែង ធ្វើសមាហរណកម្មប្រកបដោយជោគជ័យក្នុងអំឡុងច្រើនទសវត្សរ៍កន្លងទៅត្រូវ បែកបាក់។កាសែតអាល្លឺម៉ង់ចាត់ទុកថា ក្នុងករណីអង់គ្លេសចាកចេញពី EU អាល្លឺម៉ង់និងបារាំងត្រូវបង្កើតសម្ព័ន្ធភាពនយោបាយដ៏រឹងមាំដើម្បីជួយ EU ជៀស វាងការរំសាយ៕
Related





