អាល្លឺម៉ងនិងប្រេស៊ីលជូនពង្រៀងសេចក្តីសម្រេចចិត្តត្រួតពិនិត្យកម្មវិធីចារកម្ម អាមេរិកជាផ្លូវការ
08/11/2013 09:00
(VOVworld)-អាល្លឺម៉ងនិងប្រេស៊ីលដាក់ជូនពង្រៀង សេចក្តីសម្រេចចិត្តត្រួតពិនិត្យកម្មវិធីចារកម្ម អាមេរិក ជាផ្លូវការ។

អាល្លឺម៉ងនិងប្រេស៊ីលជូនពង្រៀងសេចក្តីសម្រេចចិត្តត្រួតពិនិត្យកម្មវិធី ចារកម្មអាមេរិកជាផ្លូវការ (VOVworld)-អាល្លឺម៉ងនិងប្រេស៊ីលដាក់ជូនពង្រៀងសេចក្តីសម្រេចចិត្តត្រួតពិនិត្យ កម្មវិធីចារកម្ម អាមេរិកជាផ្លូវការ។ ពង្រៀងសេចក្តីសម្រេចចិត្តនេះ មិនលើកឈ្មោះ ប្រទេសណាមួយជាក់ស្តែងឡើយ។ ប៉ុន្តែតាមបណ្តាអ្នកការទូតអឺរ៉ុបថា នេះជាការ វាយប្រហារសំដៅទៅលើអាមេរិក ជាប្រទេសកំពុងប្រឈមមុខនឹង ព័ត៌មានមកពី គ្រប់ទិសដៅ ការដែលប្រទេសនេះកំពុងដំណើរការឃ្លាំមើលចារកិច្ចចំពោះថ្នាក់ដឹក នាំបរទេសចំ នួន៣៥រូបក្នុងនោះមានអាល្លឺម៉ងនិងប្រេស៊ីល។ ពង្រៀងសេចក្តីសម្រេចចិត្តរបស់ប្រេស៊ីលនិងអាល្លឺម៉ង់ បានអំពាវនាវរដ្ឋាភិបាលចំនួន១៩៣នៃប្រទេសជាសមាជិកអ.ស.បត្រូវមានវិធានការជាក់ស្តែងសំដៅ បញ្ឈប់រាល់សកម្មភាពរំលោភសិទ្ធបុគ្គល ព្រមទាំងបង្កើតរាល់យន្តការ ឃ្លាំមើល ជាតិឯករាជ្យ។ តាមគំរោង សំណុំឯកសារនេះនឹងបានដាក់ចេញពិភាក្សានៅគណៈ កម្មាធិការ១របស់អ.ស.ប ក្នុងខែវិច្ឆិកានេះ ហើយក្រោយមកនឹងបានបណ្តា ប្រទេស ជាសមាជិកអ.ស.បបោះឆ្នោតនាខែធ្នូខាងមុខ៕
Related






