VOV WorldVOV World
អាល្លឺម៉ង់និងរុស្ស៊ីអំពាវនាវឲ្យវិធានការណ៍ការទូតសំរាប់បញ្ហាទ្វាភាគី
11/05/2015 08:15
(VOVworld) – ក្នុងដំណើទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី ១០ ឧសភា អធិកាបរតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបចរចារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមាន Kremlin។
អាល្លឺម៉ង់និងរុស្ស៊ីអំពាវនាវឲ្យវិធានការណ៍ការទូតសំរាប់បញ្ហាទ្វាភាគី
អាល្លឺម៉ង់និងរុស្ស៊ីអំពាវនាវឲ្យវិធានការណ៍ការទូតសំរាប់បញ្ហាទ្វាភាគី (Image: VNA) (VOVworld) – ក្នុងដំណើទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី ១០ ឧសភា អធិកាបរតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបចរចារជាមួយប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin នៅវិមាន Kremlin។ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាព ជំរុញវិធានការការទូតដើម្បីដោះស្រាយរាល់ការខ្វែងគំនិតនាបច្ចុប្បន្ននិង សន្យារួមខំប្រឹងប្រែងដើម្បីកិច្ចសហ ប្រតិបត្តិការ។ ភាគីទាំង ២ ក៏បាន ពិភាក្សារអំពីបណ្ដាបញ្ហាក្នុងទំនាក់ទំបងសហប្រតិ​បត្តិការទ្វេភាគីនិង ទំនាក់ទំនងរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប (EU)។ ក្រៅពីនោះ បញ្ហា ស្នូលនៃការចរចារលើកនេះគឺការស្វែងរកដំណោះស្រាយវិបត្តិនយោ បាយនៅ អ៊ុយក្រែន។ ថ្លែងមតិបន្ទាប់ពីការចរចារ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចាត់ទុកថា៖ មិនទាន់មានកិច្ចព្រមព្រៀងឈប់ បាញ់ជាក់ស្តែងណាមួយនៅតំបន់ ភាគខាងកើតអ៊ុយក្រែននៅឡើយ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានសម្តែងការព្រួយបារម្មណ៍ ចំពោះស្ថានភាពការ ប៉ះទង្កិចគ្នានៅកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងពេលនោះ ប្រធានា ធិបតីរុស្ស៊ីរំលឹកឡើងវិញនូវទស្សនៈរបស់ខ្លួនថា៖ វិបត្តិនៅអ៊ុយក្រែនអាចត្រូវ បានដោះស្រាយតាមរយៈការសន្ទនានយោបាយតែប៉ុណ្ណោះ ព្រមទាំង ភាគីនានានៅ អ៊ុយក្រែនត្រូវប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុង Minsk ផងដែរ៕