VOV WorldVOV World
អាមេរិក៖ សេតិវិមានចាប់ផ្តើមយុទ្ធនាការចលនារដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
16/07/2015 08:27
(VOVworld) – នៅចំពោះមុខរដ្ឋសភាដឹកនាំដោយ គណៈបក្សសាធារណៈរដ្ឋនៅមានការមន្ទិលសង្ស័យ សូម្បីតែប្រឆាំងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រស្តីពី កម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែលទើបនឹងទទួល បាន នាថ្ងៃទី ១៥ កក្កដា រដ្ឋអំណាចរបស់ប្រធានា ធិបតីអាមេរិក លោក Barack Obama បានចាប់ ផ្តើមយុទ្ធនាការចលនាបណ្ដាអ្នកនិតិបញ្ញត្តិគាំទ្រ សមិទ្ទិផលការទូតនេះ។
អាមេរិក៖ សេតិវិមានចាប់ផ្តើមយុទ្ធនាការចលនារដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
អាមេរិក៖ សេតិវិមានចាប់ផ្តើមយុទ្ធនាការចលនារដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ (Image: VNA) (VOVworld) – នៅចំពោះមុខរដ្ឋសភាដឹកនាំដោយគណៈបក្សសាធារណៈរដ្ឋ នៅមានការមន្ទិលសង្ស័យសូម្បីតែប្រឆាំងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រស្តីពី កម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែលទើបនឹងទទួលបាន នាថ្ងៃទី ១៥ កក្កដា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាប់ផ្តើម យុទ្ធនាការចលនាបណ្ដាអ្នកនិតិបញ្ញត្តិគាំទ្រសមិទ្ទិផលការទូតនេះ។ ថ្លែង មតិនៅសន្និសីទកាសែត នាថ្ងៃទី ១៥ កក្កដា ប្រធានាធិបតី Barack Obama បានអះអាងថា៖ កិច្ចព្រមព្រៀងរវាង អ៊ីរ៉ង់និងក្រុម P5+1 ដែលទើបនឹងទទួល បាន នាថ្ងៃទី ១៤ កក្កដាកន្លងទៅគឺជារបៀបល្អបំផុតដើម្បីជៀសវាងការរត់ ប្រណាំងសព្វាវុធនុយក្លេអ៊ែរនិងសង្គ្រាមថ្មីមួយក្នុងតំបន់។ តាមលោក Obama ថា៖ ប្រសិនបើ គ្មានកិច្ចព្រមព្រៀងពេលខាងលើទេគឺមិនអាចរាំងស្កាត់កម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងពេលដែល Tehran កំពុងឈានទៅការផលិតគ្រាប់ បែកនុយក្លេអ៊ែរនេះឡើយ។ ប្រធានាធិបតីអាមេរិកដាស់តឿនបណ្ដាអ្នកនិតិបញ្ញត្តិជាពិសេសគឺសមាជិក សភាគណៈបក្សសាធារណៈរដ្ឋគាំទ្រនិងអនុម័តលើកិច្ចព្រមព្រៀងនេះ ហើយ ប្រកាសនឹងប្រើប្រាស់សិទ្ធិវេតូក្នុងករណីរដ្ឋសភាអាមេរិកបដិសេធឯកសារ ពោលខាងលើ៕