VOV WorldVOV World
អាមេរិកព្រមានអំពីសតិអារម្មណ៍ធ្វើពហិការសាសនាអ៊ីស្លាមក្រោយពីការបាញ់រះនៅ Orlando
16/06/2016 11:51
(VOVworld) - ក្រោយពីការបាញ់រះនៅ Orlando សហ គមន៍ជនអ៊ីស្លាមនៅ Fort Pierce ជាទីកន្លែងដែលជន ដៃដល់​ Omar Mateen រស់នៅ កំពុងទទួលរងការ ប្រមាថ ការរើសអើងហើយសូម្បីតែការគំរាមសម្លាប់ មនុស្សទៀតផង។
អាមេរិកព្រមានអំពីសតិអារម្មណ៍ធ្វើពហិការសាសនាអ៊ីស្លាមក្រោយពីការបាញ់រះនៅ Orlando
រំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងការបាញ់រះនៅទីក្រុង Orlando នាថ្ងៃទី១៥ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - មជ្ឈដ្ឋានមន្ត្រីអាមេរិកបានព្រមានអំពីសតិអារម្មណ៍ធ្វើពហិការជន អ៊ីស្លាមក្រោយពីការបាញ់រះនៅទីក្រុង Orlando។តាមនោះ មុខសញ្ញាដែលមានអំពើ គំរាមកំហែងជនអ៊ីស្លាមនឹងមិនទទួលបានការលើកលែងទោស ហើយសូម្បីតែអាច ត្រូវផ្ដន្ទាទោសទៀតផង។សេចក្ដីប្រកាសនេះត្រូវបានចេញផ្សាយក្រោយពីកើតមាន ឡើងការបាញ់រះនាពេលថ្មីៗនេះនៅទីក្រុង Orlando រដ្ឋ Florida ដែលជនដៃដល់ ឈ្មោះ Omar Mateen ត្រូវបានចាត់ទុកថា មានសតិអារម្មណ៍អ៊ីស្លាមជ្រុលនិយម។ ក្រសួងយុត្តិធម៌អាមេរិកក៏បានលើកច្បាស់ថា ការគំរាមកំហែងទៅលើសហគមន៍ ជនអ៊ីស្លាម មិនត្រឹមតែជាការខុសឆ្គង់មួយប៉ុណ្ណោះទេ​ ថែមទាំងជាអំពើរំលោភច្បាប់ ទៀតផង ហើយរាល់អំពើដូច្នេះត្រូវបញ្ចប់។ តាមទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រោយពីការបាញ់រះនៅ Orlando សហគមន៍ ជនអ៊ីស្លាមនៅ Fort Pierce ជាទីកន្លែងដែលជនដៃដល់​ Omar Mateen រស់ នៅកំពុង ទទួលរងការប្រមាថ ការរើសអើងហើយសូម្បីតែការគំរាម សម្លាប់មនុស្សទៀត ផង។នាបច្ចុប្បន្នមិនទាន់មានការសន្និដ្ឋានចុងក្រោយស្ដីអំពីមូលហេតុ នាំឲ្យ ឈ្មោះ Mateen ដំណើរការបាញ់រះនៅក្លឹបរាត្រីសំរាប់មនុស្សស្រ ឡាញ់ភេទដូច គ្នានៅ Orlando នៅឡើយទេ៕