VOV WorldVOV World
អាមេរិកចេញច្បាប់ស្តីអំពីការផ្តល់ជំនួយសំរាប់អ៊ុយក្រែន និងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី
04/04/2014 08:30
(VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះហត្ថលេខាលើច្បាប់ស្តីអំពីការផ្តល់ ជំនួយឧបត្ថម្ភសំរាប់អ៊ុយក្រែននិងបង្កើន បទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី
អាមេរិកចេញច្បាប់ស្តីអំពីការផ្តល់ជំនួយសំរាប់អ៊ុយក្រែន និងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី
កំលាំងសន្តិសុខនៃប្រទេសនេះបានចាប់ខ្លួនជនអ៊ុយក្រែនចំនួន ២៥ នាក់ (Image:VOV) (VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះហត្ថលេខាលើច្បាប់ស្តីអំពីការផ្តល់ជំនួយឧបត្ថម្ភសំរាប់អ៊ុយក្រែននិង បង្កើន បទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីដែលទាក់ទិនដល់ការរួមបញ្ចូល Crimea ចូលក្នុង សហព័ន្ធរុស្ស៊ី។ តាមទីភ្នាក់ងារសារព័ត៌មាន  AP របស់អាមេរិកបាន ឲ្យដឹងថា៖ សមាជិកសភាមួយចំនួនបានដាសតឿនប្រធានាធិបតី Obama ឲ្យ ដំណើរ ការបណ្ដាជំហានជាបន្ត ក្នុងនោះ មានការបង្កើនការនាំចេញឧស្ម័ន ដុតនៅទ្វីបអឺរ៉ុប។ នាថ្ងៃដ៏ដែលមជ្ឈដ្ឋានសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា៖ កំលាំងសន្តិសុខនៃប្រទេសនេះបានចាប់ខ្លួនជនអ៊ុយក្រែនចំនួន ២៥ នាក់ ​ដែលត្រូវបានសង្ស័យមានឧបាយកលដំណើការ រាល់សកម្មាភាពបំផ្លិច បំផ្លាញនិងភេវរកម្មនៅរុស្ស៊ី។ ក្នុងបណ្ដាមុខសញ្ញាពោលខាងលើមាន សកម្មជនរបស់គណៈបក្សស្តាំនិយមចំនួន ៣ នាក់របស់អ៊ុយក្រែន។ បណ្ដា មុខសញ្ញាបានឲ្យដឹងថា៖ គេទទួលបានការបញ្ជាណែនាំផ្ទាល់របស់ស្ថាប័ន សន្តិសុខអ៊ុយក្រែន (SBU) ក្នុងនោះមានការទាក់ទងជាមួយបណ្ដាក្រុមជ្រុល និយមនៅរុស្ស៊ី៕