អាមេរិកគោរពសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន
04/10/2016 10:29
(VOVworld) - នាថ្ងៃទី៣ តុលា ក្រសួងការពារជាតិ អាមេរិកឲ្យដឹងថា គេមិនទាន់ទទួលបានបម្រែបម្រួល ជាក់ស្ដែងណាមួយពីភាគីហ្វីលីពីនទាក់ទិនដល់ សេចក្ដីថ្លែងការណ៍ម៉ានីលស្ដីអំពីការពិចារណាឡើង វិញនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការការពារជាតិបង្កើនបន្ថែម (EDCA) ជាសន្ធិសញ្ញាដែលប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំ២០១៤។

ទាហានហ្វីលីពីននិងអាមេរិកក្នុងសមយុទ្ធរួមនៅ Fort Magsaysay ខេត្ត Nueva Ecija របស់ហ្វីលីពីនកាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៥ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៣ តុលា ក្រសួងការពារជាតិអាមេរិកឲ្យដឹងថា គេមិនទាន់ ទទួលបានបម្រែបម្រួលជាក់ស្ដែងណាមួយពីភាគីហ្វីលីពីនទាក់ទិនដល់សេចក្ដីថ្លែង ការណ៍ម៉ានីលស្ដីអំពីការពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការការ ពារជាតិបង្កើនបន្ថែម (EDCA) ជាសន្ធិសញ្ញាដែលប្រទេសទាំងពីរចុះហត្ថលេខា កាលពីឆ្នាំ២០១៤។អ្នកនាំពាក្យវិមានបញ្ចកោនលោក Jeff Davis ឲ្យដឹងថា បើទោះ បីជាប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ឡើងសម្លេងអំពីការពិចារណា ឡើងវិញនូវ EDCA ក្ដី ប៉ុន្តែនាបច្ចុប្បន្នភាគីម៉ានីលមិនទាន់មានសកម្មភាពជាក់ ស្ដែងណាមួយដែលជះឥទ្ធិពលទៅលើសកម្មភាពរបស់កងទ័ពអាមេរិកតាមការ សន្យាក្នុងសន្ធិសញ្ញានេះនៅឡើយ។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau ឲ្យដឹងថា មជ្ឈដ្ឋានការពារជាតិហ្វីលីពីនមិនបានទាក់ទងជាផ្លូវការជាមួយ វ៉ាស៊ីនតោនអំពីករណីដែលប្រធានាធិបតីលោក Duterte ប្រកាសបញ្ចប់សមយុទ្ធ រួមរវាងភាគីទាំងពីរនោះទេ។លោកស្រី Trudeau ក្រើនរំលឹកថា អាមេរិកនឹងគោរ ពការសន្យារបស់ខ្លួនហើយសង្ឃឹមថាម៉ានីលនឹងធ្វើប្រការដូច្នេះដែរ៕
Related






