អាមេរិកជម្រុញរដ្ឋសភាអនុម័តផែនការថវិការយ៉ាងឆាប់ៗ
28/08/2015 06:36
(VOVworld)-នាថ្ងៃទី២៧សីហា ប្រធានាធិបតីអាមេរិក លោក Barack Obama បានឡើងសម្លេងជម្រុញសភា ទាំងពីររបស់អាមេរិកត្រូវអនុម័តយ៉ាងឆាប់ៗ

ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី២៧សីហា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ឡើងសម្លេងជម្រុញសភាទាំងពីររបស់អាមេរិកត្រូវអនុម័តយ៉ាងឆាប់ៗ ផែនការ ថវិការមុនកាលកំណត់គឺខែកញ្ញាខាងមុខ សំដៅជៀសវាងការកើតមានឡើង សេណារីយ៉ូរដ្ឋាភិបាលត្រូវបិទទ្វាជាថ្មីម្តងទៀត។ ក្នុងបទថ្លែងមតិនៅសេតវិមាន លោក Obama បានឲ្យដឹងថា សភាពការណ៍នាសប្តាហ៍កន្លងទៅមានបំរ៉ែបំរួល ជាច្រើន ខណៈដែលរបាយការណ៍និងព័ត៌មានជាច្រើនបានសរឲ្យឃើញថា ទីផ្សារ ហ៊ុនសកលលោកមានការេង្គ្រោះរង្គើរនិងការព្រួយបារម្ភចំពោះខឿនសេដ្ឋកិច្ចចិន និងអឺរ៉ុប។ ដោយហេតុនេះ លោកបានជម្រុញឲ្យរដ្ឋសភាអនុម័តយ៉ាងឆាប់ៗ គំរោង ថវិការសម្រាប់បណ្តាអង្គភាពអាជីវកម្មនិងពលរដ្ឋអាមេរិក។ អ្នកប្រ មុខសេតវិមាន ក៏បានអំពាវនាវឲ្យសមាជិកសភានានា ជៀសវាងការផ្សាភ្ចាប់ ពង្រោងច្បាប់ថវិការ ជាមួយបណ្តាបញ្ហាមានចរិតលក្ខណៈបក្ខពួកនិយម៕
Related





