VOV WorldVOV World
អាមេរិកលើកទឹកចិត្តចិននិងហ្វីលីពីនធ្វើការចរចារស្តីពីជំលោះនៅសមុទ្រខាងកើត
27/07/2016 08:41
(VOVworld) – នារសៀលថ្ងៃទី ២៦ កក្កដា នៅប្រទេសឡាវ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បាន រៀបចំសន្និសីទកាសែតនៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសន្និសីទទាក់ទិននានា។
អាមេរិកលើកទឹកចិត្តចិននិងហ្វីលីពីនធ្វើការចរចារស្តីពីជំលោះនៅសមុទ្រខាងកើត
អាមេរិកលើកទឹកចិត្តចិននិងហ្វីលីពីនធ្វើការចរចារស្តីពីជំលោះនៅសមុទ្រខាងកើត (VNA) (VOVworld) – នារសៀលថ្ងៃទី ២៦ កក្កដា នៅប្រទេសឡាវ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បានរៀបចំសន្និសីទកាសែតនៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសន្និសីទទាក់ទិននានា។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា៖ លោកនឹងលើកទឹកចិត្តចិននិងហ្វីលីពីនចូលរួមការចរចារដើម្បីដោះស្រាយ ជំលោះនៅសមុទ្រខាងកើតក្រោយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍។  រដ្ឋមន្ត្រីការបរទេសអាមេរិកបានជូនដំណឹងថា៖ លោកនឹងជួបធ្វើការជាមួយ ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី ២៧ កក្កដា នៅរដ្ឋធានី  ម៉ានីលដើម្បីដាស់តឿនប្រធានាធិបតីហ្វីលីពីនចូលរួមការសន្ទនា។ តាមលោក  Kerry ថា៖ ការដែល ចិនបដិសេធទទួលស្គាល់សាលក្រមរបស់តុលាការមជ្ឈត្តកម្ម អចិន្ត្រីយ៍គឺជាការសាកល្បងមួយ។​ សហគមន៍អន្តរជាតិ ក្នុងនោះ​មានអាមេរិក ចាត់ទុកសាលក្រមពោលខាងលើមានចរិតលក្ខណៈគតិយុត្តិទាំងស្រុងដោយ​ឈរ លើច្បាប់អន្តរជាតិ៕ 

More