អាមេរិកមានគោលបំណងកសាងទំនាក់ទំនងប្រគួតប្រជែងនិងសហប្រតិបត្តិការជាមួយចិន
21/11/2013 11:20
(VOVworld) – អាមេរិកត្រូវក្តាប់ជាប់ឱកាសពង្រឹងនិង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយ ចិន ក្នុងខណៈដែល ប៉េកាំងកំពុងឆ្ពោះទៅការអនុវត្ត រាល់វិធានការកែទម្រង់ខឿនសេដ្ឋកិច្ចដែលអាចបង្កើត បរិយាកាសសមភាពសំរាប់វិនិយោកិនឯកជននិង បរទេស។

ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក លោកស្រី Susan Rice (Image: VOV) (VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា ក្នុងបទថ្លែងការនៅមហាវិទ្យល័យ Georgetown ក្រោមចំណង ជើងថា៖ “អនាគតរបស់អាមេរិកនៅអាស៊ី” ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក លោកស្រី Susan Rice បានឲ្យដឹងថា៖ អាមេរិកត្រូវ ក្តាប់ជាប់ឱកាសពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយ ចិន ក្នុងខណៈដែល ប៉េកាំងកំពុងឆ្ពោះទៅការអនុវត្តរាល់វិធានការកែ ទម្រង់ខឿន សេដ្ឋកិច្ចដែលអាចបង្កើតបរិយាកាសសមភាពសំរាប់វិនិយោកិន ឯកជននិង បរទេស។ លោកស្រី Rice បានឲ្យដឹងថែមទៀតថា៖ ទោះបីជានៅ មានការខ្វែង គំនិតគ្នាជាច្រើនក្តី ប៉ុន្តែ អាមេរិកនិងចិនត្រូវសហប្រតិបត្តិការជា មួយគ្នាដើម្បីដោះ ស្រាយបណ្ដាការសាកល្បងរួមដែលប្រទេសទាំង ២ ត្រូវ ប្រឈម។ អ្នកនយោ បាយនេះបានអះអាងថា៖ វ៉ាស៊ីងតោននឹងបន្តការខំប្រឹង ប្រែងកែលំអរទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី។ តាមនោះ ធានាតួនាទីរបស់ ទីផ្សារក្នុងក្របខ័ណ្ឌបំរ៉ែបំរួលនៃ អាត្រាប្តូរប្រាក់បង្កើតឱកាសសំរាប់អង្គភាព អាជីវកម្មអាមេរិកទាក់ទងផ្ទាល់ចូលក្នុងទីផ្សាររបស់ចិនប៉ន្តែនៅការពារកម្ម សិទ្ធិបញ្ញាវ័ន្ធឲ្យអង្គភាពអាជីវកម្មនៃប្រទេសនេះ។កិច្ចសហប្រតិបត្តិការនិង ការប្រគួតប្រជែងជាមួយចិនគឺជាបញ្ហាដែលប្រទេសទាំង ២ មានផល ប្រយោជន៍រួម៕
Related






