VOV WorldVOV World
អាមេរិកមានករណីស្លាប់ដំបូងដោយវីរុស Zika
30/04/2016 08:48
(VOVworld) - មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការប្រឆាំង អាសន្នរោគអាមេរិក(CDC) នាថ្ងៃទី២៩ មេសា បាន បញ្ជាក់អំពីករណីមនុស្សស្លាប់ដំបូងទាក់ទិនដល់វីរុស Zika នៅលើដែនដីអាមេរិកនៅ Puerto Rico។
អាមេរិកមានករណីស្លាប់ដំបូងដោយវីរុស Zika
(VOVworld) - មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការប្រឆាំងអាសន្នរោគអាមេរិក (CDC)  នាថ្ងៃទី២៩ មេសា បានបញ្ជាក់អំពីករណីមនុស្សស្លាប់ដំបូងទាក់ទិនដល់វីរុស Zika នៅលើដែនដីអាមេរិកនៅ Puerto Rico។សេចក្ដីប្រកាសនេះរបស់អាមេរិក បានធ្វើឲ្យ កើនឡើងនូវការព្រួយបារម្ភអំពីប្រភេទវីរុសឆ្លងពីមូសនេះ ហើយនា បច្ចុប្បន្នកំពុងរីក រាលដាលនៅប្រទេសនិងតំបន់ដែនដីជាច្រើនលើពិភពលោក។សេចក្ដីប្រកាសរបស់  CDC បានឲ្យដឹងថា បើទោះបីជាករណីមនុស្សស្លាប់ទាក់ ទិនដល់វីរុស Zika គឺកម្រក្ដី ប៉ុន្តែករណីស្លាប់ដំបូងនេះបានសរឲ្យឃើញនូវលទ្ធ ភាពកើតមានឡើងករណីដ៏ធ្ងន់ ធ្ងរ ក៏ដូចជាភាពចាំបាច់នៃការបន្តលើកកំពស់ថែម ទៀតនូវការយល់ដឹងរបស់អ្នក ផ្គត់ផ្គង់សេវាកម្មសុខាភិបាលអំពីរោគសញ្ញាដែល អាចនាំទៅករណីឈឺធ្ងន់ធ្ងរឬ ស្លាប់៕