VOV WorldVOV World
អាមេរិកមិនទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េជាប្រទេសនុយគ្លេអ៊ែរ
14/02/2014 10:00
(VOV)_នាថ្ងៃទី ១៤ កុម្ភះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ​John Kerry​ បន្តដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី។ នាថ្ងៃទី ១៣កុម្ភះ ​នៅ​
អាមេរិកមិនទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េជាប្រទេសនុយគ្លេអ៊ែរ
(VOV)_នាថ្ងៃទី ១៤ កុម្ភះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ​John Kerry​ បន្តដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី។ នាថ្ងៃទី ១៣កុម្ភះ ​នៅ​ក្នុងសន្និសិទកាសែតរួម  ជាមួយសមភាគីកូរ៉េខាងត្បូង Yun Buyng Se  រដ្ឋមន្ត្រី​ John Kerry បានប្រកាសថា៖  មិនយល់ព្រមការដែល​ សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េក្លាយទៅ ជា ប្រទេសនុយគ្លេអ៊ែរ ឬប្រទេស​មានអាវុធនុយ​ក្លេអ៊ែរ។ លោក John Kerry ក៏បាន ក្រើន រំលឹកជាថ្មីម្ដងទៀត​សាធារណរដ្ឋ​​ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ ត្រូវគោរពរាល់ការ សន្យាអំពី​ការគ្មាន​នុយគ្លេអ៊ែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ​John Kerry​ (http://petrotimes.vn/)           តាមលោក J. Kerry ថា៖សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ​ មិនទាន់​ បង្ហាញច្បាស់​នូវការសន្យាអំពីគ្មានអាវុធនុយគ្លេអ៊ែររបស់ខ្លួន និងប្រទេស​នេះ​ត្រូវមាន សមកម្មភាពបង្ហាញនូវការស្មោះត្រង់របស់ខ្លួន។ លោក ​J.Kerry ក៏បានសង្កត់ធ្ងន់ថា៖  ការតភ្ជាប់បញ្ហាមនុស្សធម៌ជាមួយ​បញ្ហា​យោធានានាគឺមិនសមស្របទេ ដើម្បីស្ដីពី ការដែលសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ អំពាវនាវអាមេរិកនិងកូរ៉េខាង ត្បូងលុបចោលការធ្វើសមយុទ្ធរួមនាចុងខែនេះដែរ៕