VOV WorldVOV World
អាមេរិកនាំចេញការផ្តើមគំនិតដោះស្រាយស្ថានភាពនៅអ៊ីរ៉ាក់
13/06/2014 11:34
(VOVworld) –​​ វ៉ាស៊ីនតោនមិនលើកលែងវិធានការ ណាមួយរួមមានវិធានការយោធា។
អាមេរិកនាំចេញការផ្តើមគំនិតដោះស្រាយស្ថានភាពនៅអ៊ីរ៉ាក់
អាមេរិកនាំចេញការផ្តើមគំនិតដោះស្រាយស្ថានភាពនៅអ៊ីរ៉ាក់ (Image: VNA) (VOVworld) – ក្នុងកាលៈទេសៈស្ថានភាពនៅអ៊ីរ៉ាក់បំរែបំរួលដ៏ស្មុគស្មាញពីមួយថ្ងៃទៅ​មួយថ្ងៃក្នុងនោះមានគ្រោះអាសន្នដែលបណ្ដាជនប្រកាប់អាវុធនៃរដ្ឋឥស្លាមអ៊ីរ៉ាក់និង ចុងបូព៌ារ  (ISIL) ទន្ទ្រានកាន់កាប់រដ្ឋធានី  Baghdad  នាថ្ងៃទី ១២ មិថុនា ប្រធានាធិបតី អាមេរិក លោក Barack Obama បានប្រកាសថា៖ វ៉ាស៊ីនតោនមិនលើកលែងវិធានការ ណាមួយរួមមានវិធានការយោធា។ ទន្ទឹមនឹងនោះ លោក Obama បានសង្កត់ធ្ងន់នូវ ភាពចាំបាច់ត្រូវមានសកម្មភាពយោធាភ្លាមមួយរំពិចនៅប្រទេសឈូងសមុទ្រពែក្យនេះ ដើម្បីទាប់ស្កាត់មុខសញ្ញាសង្គ្រាមសាសនាឥស្លាមកំពុងបង្កើនអានុភាពនៅអ៊ីរ៉ាក់និង ស៊ីរី។ ប៉ុន្តែ ក្នុងសេចក្តីថ្លែងការមួយ អ្នកនាំពាក្យវិមានស លោក Jay Carney បាន អះអាងថា៖ អាមេរិកនឹងជួយឧបត្ថម្ភអ៊ីរ៉ាក់ក្តី ប៉ុន្តែ គេមិនបញ្ជូនកងទ័ពវិលត្រឡប់ មកអ៊ីរ៉ាក់វិញទេ៕