អាមេរិកនិង EU ព្រមព្រៀងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
07/05/2014 10:32
(VOVworld)-ដើម្បីបង្កសម្ពាធចំពោះរុស្ស៊ី អាមេរិកនិង សហភាពអឺរ៉ុប(EU)បាន ព្រមព្រៀងដាក់ទណ្ឌកម្ម បន្ថែមទៅលើម៉ូស្កូរ។

អាមេរិកនិង EU ព្រមព្រៀងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី (រូបថតៈ Le Monde ) (VOVworld)-ដើម្បីបង្កសម្ពាធចំពោះរុស្ស៊ី អាមេរិកនិងសហភាពអឺរ៉ុប(EU)បាន ព្រម ព្រៀងដាក់ទណ្ឌកម្មបន្ថែមទៅលើម៉ូស្កូរ។ នេះជាជំហានថ្មីបំផុតរបស់ប្រទេស លោក ខាងលិចក្នុងកាលៈទេសៈដែលវិបត្តិនៅអ៊ុយក្រែនខាងកើតពុំមានសញ្ញា សន្ថូស្រាល ឡើយ។ សេចក្តីប្រកាសនាថ្ងៃទី៦ឧសភារបស់សេតវិមានឲ្យដឹងថា ភាគីនានាបានព្រម ព្រៀងអំពីរាល់វិធានការដាក់ទណ្ឌកម្មបន្ថែមក្នុងកិច្ច ប្រជុំរវាងប្រធានាធិបតីលោក Barack Obama ជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោកស្រី Susan Rice និងតំណាង ជាន់ខ្ពស់ទទួលបន្ទុកគោលនយោ បាយសន្តិសុខនិងកិច្ចការបរទេសរបស់EU លោក ស្រី Catherine Ashton។ ទាំង អាមេរិកនិង EU បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីដោយចាតុទុកថា ម៉ូស្កូបានបង្កចលាចលនៅ អ៊ុយក្រែន និងមិន អនុវត្តន៍កិច្ចព្រមព្រៀងក្រុងGenevaនាថ្ងៃទី១៧មេសាកន្លងទៅ៕
Related
More






