VOV WorldVOV World
អាមេរិកនិងគុយបាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាទ្វេភាគីដែលនៅ សេសសល់
15/08/2015 08:33
(VOVworld) – ការចរចាររវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសមភាគីគុយបា លោក Bruno Rodriguez បានប្រព្រឹត្តទៅនៅរដ្ឋធានី La Habana របស់គុយបា។
អាមេរិកនិងគុយបាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាទ្វេភាគីដែលនៅ សេសសល់
អាមេរិកនិងគុយបាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាទ្វេភាគីដែលនៅ សេសសល់ (Image; VNA) (VOVworld) – ការចរចាររវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry   និងសមភាគីគុយបា លោក Bruno Rodriguez បានប្រព្រឹត្តទៅនៅរដ្ឋធានី La Habana របស់គុយបា។ ក្នុងការចរចារលើកនេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez  បានឲ្យដឹងថា៖ គុយបានឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយអាមេរិកដោយឈរលើមូលដ្ឋានគោរពរគ្នាទៅវិញទៅមកមិនធ្វើ អន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ លោក Bruno Rodriguez បានអះ អាងថា៖ ទោះបីជា ភាគីទាំងពីរនៅមានការខ្វែងគំនិតមួយចំនួនអំពីអធិប តេយ្យភាពប្រជា ធិបតេយ្យនិងសិទ្ធិមនុស្សក្តី ប៉ុន្តែ គុយបាត្រៀមខ្លួនជា ស្រេចពិភាគ្សាជាមួយ អាមេរិកអំពីរាល់បញ្ហានានា។ រីឯខ្លួនវិញ​ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Kerry បានបញ្ចាក់ថា៖ ទំនាក់ទំនងរវាងអាមេរិកនិង គុយបានឹងបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើ។ លោកសម្តែងក្តីសង្ឃឹមថា៖ ប្រធានាធិបតី ក្នុងអាណត្តិជាបន្តរបស់អាមេរិកនឹងមិនផ្លាស់ប្តូរគោលនយោបាយនាបច្ចុប្បន្ន នៃប្រទេសនេះចំពោះគុយបានៅឡើយ។  ក្នុងសន្និសីទកាសែតរួមបន្ទាប់ពី ការចរចារ រដ្ឋមន្ត្រីការបរទេសគុយបាបានប្រកាសបង្កើតគណៈកម្មាធិការទ្វេ ភាគីដោះស្រាយបញ្ហាដែលនៅសេសសល់។ មុននោះ នាថ្ងៃទី ១៤ សីហា (ម៉ោងគុយបា) បានប្រព្រឹត្តទៅពិធីបង្ហួតទង់ជាតិអាមេរិកនៅរដ្ឋធានី   La Habana ក្រោយរយៈពេល ៥៤ ឆ្នាំប្រទេសទាំងពីរ ផ្អាកទំនាក់ទំនងការទូតមក៕