អាមេរិកនិងជប៉ុនទប់ទល់នឹងការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ
07/12/2012 10:55
វ៉ាស៊ីនតោនកំពុងបញ្ជូននាវាចំបាំងទៅដល់តំបន់ សមុទ្រប៉ាស៊ីហ្វិកខាងលិចសំដៅទប់ទល់នឹង ការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។

(VOVworld) – នាថ្ងៃទី ៧ ធ្នូ មេបញ្ជាការបណ្ដានងកំលាំងអាមេរិកប្រចាំនៅអាស៊ី- ប៉ាស៊ីហ្វិក ឧត្តមនាវី Sammuel Locklear បានឲ្យដឹងថា៖ វ៉ាស៊ីនតោនកំពុងបញ្ជូននាវា ចំបាំងទៅដល់តំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិចសំដៅទប់ទល់នឹងការបាញ់បង្ហោះ ផ្កាយរណបរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។មជ្ឃដ្ឋានអាមេរិក កំពុងតាមដានយ៉ាងម៉តចត់ដំណើរការត្រៀមរៀបចំការបាញ់បង្ហោះផ្កាយរណបរបស់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ ហើយអំពាវនាវប្រទេសនេះលុបចោល សកម្មភាពនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Satoshi Morimoto បានចេញបញ្ជាឲ្យត្រៀមរៀបចំលក្ខណៈបាញ់ទម្លាក់ កាំជ្រួច របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ បើសិនជា បំណែកនៃ កាំជ្រួចនេះ ធ្លាក់មកលើតំបន់ដែនដីរបស់ជប៉ុន៕ វ៉ាស៊ីនតោនកំពុងបញ្ជូននាវាចំបាំងទៅដល់តំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច សំដៅទប់ទល់នឹងការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។ (Image: Internet)
Related






