អាមេរិកនិងប៉ាគីស្ថានទទួលបានការព្រមព្រៀងមួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ
04/07/2012 07:53
នាថ្ងៃទី ៣ កក្កដា អាមេរិក និងប៉ាគីស្ថាន ទទួលបានការព្រមព្រៀងមួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ របស់ NATO ទៅកាន់អាហ្គហ្វានីស្ថាន ក្រោយរយះ ពេល ៧ ខែ ដែល islamabad បិទទ្វាបណ្ដាខ្សែរផ្លូវនេះ ដោយសារអាមេរិកវាយប្រហារតាមជើងអាកាស ធ្វើអោយទាហានប់ាគីស្ថានចំនួន ២៤នាក់ត្រូវស្លាប់។

នាថ្ងៃទី ៣ កក្កដា អាមេរិក និងប៉ាគីស្ថាន ទទួលបានការព្រមព្រៀងមួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ របស់ NATO ទៅកាន់អាហ្គហ្វានីស្ថាន ក្រោយរយះ ពេល ៧ ខែ ដែល islamabad បិទទ្វាបណ្ដាខ្សែរផ្លូវនេះ ដោយសារអាមេរិកវាយប្រហារតាមជើងអាកាស ធ្វើអោយទាហានប់ាគីស្ថានចំនួន ២៤នាក់ត្រូវស្លាប់។ ក្នុងសេចក្ដីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានអោយដឹងថា៖ ក្នុងការ ពិភាក្សាតាមទូរស័ព្ទមួយ សមភាគីប៉ាគីស្ថាន Hina Rabbani បានជូនដំណឹងជាមួយ លោកស្រីថា បណ្ដាផ្លូវផ្ដល់ជំនួយលើគោកទៅកាន់អាហ្គហ្វានីស្ថាន នឹងបានបើកដាក់អោយដំណើការឡើងវិញ។ លោកស្រី Hillary Clinton ក៏បានសូមទោសអំពី ការវាយប្រហារតាមជើងអាកាស នាខែវិច្ចិកា ឆ្នាំ ២០១១ និងបណ្ដាការខូចខាតដែលកងទ័ពប៉ាគីស្ថានត្រូវទទួលទ្រាំទ្រយ៉ាងធ្ងន់ធ្ងរ។ លោកស្រីក៏បានសន្យាសហការយ៉ាងជិតស្និទជាមួយបាគីស្ថាន និងអាហ្គហ្វានីស្ថាន ដើម្បីទប់ស្កាត់ អំពើនេះកើតឡើងវិញ។ នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី ប់ាគីស្ថាន Raja Pervez Ashraf អះអាងថា ការបិទទ្វាបណ្ដាខ្សែរផ្លូវផ្តល់ជំនួយនេះ បានធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេសនេះ ជាមួយអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ផ្សេងៗ ទៀត។ លោកបានចាត់ទុកថា ការបើកបណ្ដាផ្លូវផ្តល់ជំនួយនេះឡើងវិញ នឹង ជួយស្ថិរភាព ស្ថានភាព នៅអាហ្គហ្វានីស្ថាន និងស្ថិរភាពរបស់តំបន់ទ្វីបអាស៊ីខាងត្បូងនេះ ដែលក្នុងនោះមានប៉ាគីស្ថានផង៕ អាមេរិក និងប៉ាគីស្ថានទទួលបានការព្រមព្រៀងមួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ(internet)
Related
More






