អាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងស្ដារបទឈប់បាញ់នៅស៊ីរី
30/04/2016 08:44
(VOVworld) - នាថ្ងៃទី២៩ មេសា សេតវិមានបានឲ្យ ដឹងថា អាមេរិកនិងរុស្ស៊ីកំពុងខំប្រឹងប្រែងស្ដារបទឈប់ បាញ់នៅស៊ីរី ដែលកំពុងត្រូវរំលោភជាបន្តបន្ទាប់ក្នុង ប៉ុន្មានថ្ងៃកន្លងទៅដោយការវាយប្រហារជាច្រើន បណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់និងរងរបួសនៅទីក្រុង Aleppo ភាគខាងជើងស៊ីរី។

សមរភូមិ Aleppo នៅស៊ីរី (រូបថត៖Alalam) (VOVworld) - នាថ្ងៃទី២៩ មេសា សេតវិមានបានឲ្យដឹងថា អាមេរិកនិងរុស្ស៊ីកំពុង ខំប្រឹងប្រែងស្ដារបទឈប់បាញ់នៅស៊ីរី ដែលកំពុងត្រូវរំលោភជាបន្តបន្ទាប់ក្នុងប៉ុន្មាន ថ្ងៃកន្លងទៅដោយការវាយប្រហារជាច្រើនបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់និង រងរបួសនៅទីក្រុង Aleppo ភាគខាងជើងស៊ីរី។អ្នកនាំពាក្យសេតវិមានលោក Josh Earnest ចាត់ទុកថា ការដែលបរិមាណករណីរំលោភបទឈប់បាញ់កាន់តែកើនឡើង កំពុងបំបែកបំបាក់ការខំប្រឹងប្រែងចរចារនយោបាយអំពីស៊ីរី។ មុននោះ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានឲ្យដឹងថា ប្រទេសនេះនិង អាមេរិកបានឯកភាពលើយន្តការឈប់បាញ់មួយនៅស៊ីរីចាប់តាំងពីរាត្រីថ្ងៃទី២៩ មេសា តាមម៉ោងស៊ីរី ដែលត្រូវបានអនុវត្តន៍នៅតំបន់នានានៅ Latakia និងតំបន់ ជាយទីក្រុង Damascus។នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទដើម្បី ពិភាគ្សាអំពីវិធីពង្រឹងបទឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ានេះផងដែរ៕
Related





