VOV WorldVOV World
អាមេរិកបានចាត់ទុកការដែលចិននាំក្រុមម៉ាស៊ីនខួងចូលមកសមុទ្រខាងកើតជាសកម្មភាពបណ្ដាលអស្ថិរភាព
07/05/2014 09:06
Vovworld-ការដែលចិននាំក្រុមម៉ាស៊ីនខួង HD 981 ចូលមកដំបន់សមុទ្រ​ខាង​កើត ចំណុះដែនសមុទ្ររបស់វៀតណាមគឺជាសកម្មភាពមានចរិតលក្ខណៈ​បង្ក​រឿងហេតុនិងបណ្ដាលអស្ថិរភាពដំបន់។
អាមេរិកបានចាត់ទុកការដែលចិននាំក្រុមម៉ាស៊ីនខួងចូលមកសមុទ្រខាងកើតជាសកម្មភាពបណ្ដាលអស្ថិរភាព
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki (AFP) Vovworld-ការដែលចិននាំក្រុមម៉ាស៊ីនខួង HD 981 ចូលមកដំបន់សមុទ្រ​ខាង​កើត ចំណុះដែនសមុទ្ររបស់វៀតណាមគឺជាសកម្មភាពមានចរិតលក្ខណៈ​បង្ក​រឿង ហេតុនិងបណ្ដាលអស្ថិរភាពដំបន់។ ថ្លែងមតិក្នុងសន្និសីទកាសែតនា​ថ្ងៃ​ទី​៦ឧសភា នៅទីស្ដីការក្រសួងការបរទេសអាមេរិកនៅទីក្រុងវ៉ាស៊ីងតោន អ្នកនាំ​ពាក្យក្រសួង ការបរទេសអាមេរិកលោកស្រី Jen Psaki បានឲ្យដឹងថា៖ អាមេរិក​កំពុង​ពិនិត្យដោយ ម៉ត់ចត់ករណីនេះ។ “ចំពោះមុខភាពតានតឹងនាពេលកន្លងមកនៅសមុទ្រខាងកើត ការសំរេច​ចិត្តរបស់ ចិនក្នុងការដំណើរការក្រុមម៉ាស៊ីនខួងគឺមានចរិតលក្ខណៈបង្ករឿង​ហេតុ​និងគ្មាន ប្រយោជន៍ឲ្យការរក្សាសន្តិភាពនិងស្ថិរភាពក្នុងដំបន់។ ករណី​ដូច្នេះ​បានសឲ្យឃើញ ថា បណ្ដាភាគីទាមទាអធិបតេយ្យភាពនៅសមុទ្រ​ខាង​កើត​ត្រូវបំភ្លឺការទាមទារបស់ ខ្លួនដោយផ្អែកលើច្បាប់អន្តរជាតិ។” អ្នកនាំពាក្យ Jen Psaki បានឲ្យដឹងថា អាមេរិកមិនទាន់ចាត់ទុក​ការដែល​ចិន​នាំក្រុម ម៉ាស៊ីនចូលដំបន់ជំលោះនៅសមុទ្រខាងកើតជាកាយវិការប្រតិកម្មនឹង​ដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama ទៅកាន់​ប្រទេស​អាស៊ីមួយចំនួននាពេលកន្លងទៅដែររឺទេ។ ក្នុងដំណើរទស្សនកិច្ចទ្វីប​អាស៊ី​នាពេល កន្លងមក ប្រធានាធិបតី Obama បានឡើងសម្លេងអំពាវនាវចិនត្រូវ​គោរព​តាមច្បាប់ អន្តរជាតិក្នុងសកម្មភាពប្រព្រឹត្តនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ មុននោះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាអាស៊ីខាង​កើត​​និង ​ប៉ាស៊ីហ្វិកលោក Daniel Russel បានឲ្យដឹងថា អាមេរិកកំពុងស៊ើប​អង្កេត​លើសកម្មភាព របស់ចិននិងអំពាវនាវភាគីទាក់ទិននានាប្រុងប្រយ័ត្ននិង​អត់ធ្មត់៕

More