VOV WorldVOV World
អាមេរិកបន្ធូរស្រាលបទហ៊ុំព័ទ្ធពាណិជ្ជកម្មនិងការធ្វើដំណើរជាមួយគុយបា
16/01/2015 11:22
(VOVworld) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew បានឲ្យដឹងថាប្រទេសនេះនឹងបន្ធូរស្រាលបទ ហ៊ុំព័ទ្ធអំពីការធ្វើដំណើរនិងពាណិជ្ជ កម្មជាមួយគុយបា ចាប់ពីថ្ងៃទី១៦ មករា។
អាមេរិកបន្ធូរស្រាលបទហ៊ុំព័ទ្ធពាណិជ្ជកម្មនិងការធ្វើដំណើរជាមួយគុយបា
ប្រជាពលរដ្ឋនៅទីក្រុង Havana របស់គុយបា (រូបថត៖Reuters) (VOVworld) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew បានឲ្យដឹងថា ប្រទេសនេះនឹងបន្ធូរស្រាលបទហ៊ុំព័ទ្ធអំពីការធ្វើដំណើរនិងពាណិជ្ជកម្មជាមួយ គុយបា ចាប់ពីថ្ងៃទី១៦ មករា។តាមនោះអនុវត្តកិច្ចព្រមព្រៀងដែលទទួលបាន នាខែមុនអំពីការចាប់ផ្ដើមប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំង២។លោក Lew បានប្រកាសថា សេចក្ដីសំរេចចិត្តនេះនឹងនាំប្រទេសអាមេរិកបោះជំហានជិតដល់ ការផ្លាស់ប្ដូរគោលនយោបាយហួសសម័យ ដែលមិននាំមកនូវប្រសិទ្ធភាព និង អនុវត្តគោលនយោបាយដែលជួយជំរុញសេរីភាពខាងសេដ្ឋកិច្ចសំរាប់ប្រជាជន គុយបា។សេចក្ដីសំរេចចិត្តពោលខាងលើនឹងជួយគុយបាទាក់ទងជាមួយសេវា កម្មទូរគមនាគមន៍ សំណង់និងហិរញ្ញវត្ថុរបស់អាមេរិក ព្រមទាំងអនុញ្ញតិឲ្យ ពលរដ្ឋអាមេរិកទៅកាន់គុយបាដោយមិនត្រូវការសមុំអនុញ្ញត្តិប្រសិននោះដោយ មូលហេតុអប់រំ សាសនាឫមូលហេតុផ្សេងៗ ដែលត្រូវបានយល់ព្រម៕