VOV WorldVOV World
អាមេរិកបើកចំហលទ្ធភាពចរចារជាមួយស.ប.បកូរ៉េ
10/04/2017 11:15
(VOVworld) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ប្រកាសថា ប្រទេសនេះអាចពិចារណាលើ ការចាប់ផ្ដើមឡើងវិញកិច្ចចរចារជាមួយស.ប.បកូរ៉េ ប៉ុន្តែ មុនបង្អស់គឺព្យុងយ៉ាងត្រូវបញ្ចប់សកម្មភាព សាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ។
អាមេរិកបើកចំហលទ្ធភាពចរចារជាមួយស.ប.បកូរ៉េ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖Xinhua/TTXVN) (VOVworld) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ប្រកាសថា ប្រទេសនេះអាចពិចារណាលើការចាប់ផ្ដើមឡើងវិញកិច្ចចរចារជាមួយស.ប.បកូរ៉េ ប៉ុន្តែ មុនបង្អស់គឺព្យុងយ៉ាងត្រូវបញ្ចប់សកម្មភាពសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ។ នាថ្ងៃទី៩ មេសា ថ្លែងមតិក្នុងកម្មវិធី “This week” របស់ស្ថានីយ៍ ABC រដ្ឋមន្ត្រីការបរ ទេសលោក Rex Tillerson អះអាងថា គោលដៅរបស់អាមេរិកគឺលុបចោលអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ មិនមែនគឺផ្លាស់ប្ដូររដ្ឋអំណាច ព្យុងយ៉ាងនោះឡើយ។ ទស្សនៈនេះគឺផ្ទុយទៅនឹងសេចក្ដីប្រកាសមុននោះរបស់លោក Rex Tillerson ដែល ថាការខំប្រឹងប្រែងខាងការទូតទាំងឡាយក្នុងអំឡុង២ ទសវត្សកន្លងទៅគឺសំដៅ រំសាយអាវុធនុយក្លេអ៊ែរនៅស.ប.បកូរ៉េ សុទ្ធតែទទួលរង បរាជ័យហើយ ដោយ ហេតុនេះអាមេរិកកំពុងពិចារណាលើជម្រើសផ្សេងៗទៀត រួមទាំងវិធានការខាង យោធាទៀតផង៕